បច្ចេកទេសព្យាបាលផ្នែកក្បាលនិងឆ្អឹងគូទ

ការព្យាបាលផ្នែកឆ្អឹងគូទនិងឆ្អឹងក្បាល ដែលត្រូវបានបង្រៀនដោយអ្នកឯកទេសព្យាបាលឆ្អឹងវេជ្ជបណ្ឌិត John E Upledger ជះឥទ្ធិពលទៅលើការផលិតនិងលំហូរនៃសារធាតុរាវនៅក្នុងស្រោមខួរ-ខួរឆ្អឹងខ្នង (CSF) ជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។ វាមានឆ្អឹង ២២ ដុំដើម្បីបង្កើតបានជាលលាដ៏ក្បាល, ឆ្អឹងនីមួយៗ
មានចលនាថ្នមៗនៅក្នុងដំណរភ្ជាប់ជាច្រើន ដែលអនុញ្ញាតឲ្យមានការផលិតនិងលំហូរនៃសារធាតុរាវ
នៅក្នុងស្រោមខួរ-ខួរឆ្អឹងខ្នង (CSF)។ ភាពមានកម្រិតក្នុងការធ្វើចលនាធម្មតានៃឆ្អឹងក្បាលអាចផ្តល់ឲ្យ
មានការកើនឡើងនៃសំពាធ និង/ឬក៏ ធ្វើឲ្យការផលិត/លំហូរ CSF នៅក្នុងខួរក្បាល និងខួរឆ្អឹងមាន
កម្រិត។ប្រើប្រាស់សំពាធស្រាលៗដើម្បីកាត់បន្ថយភាពតឹងណែន
នៅក្នុងតំណភ្ជាប់ ការផលិត/លំហូរនៃសារធាតុទឹកនៅក្នុងប្រព័ន្ធ
ថតខួរក្បាលនៃខួរក្បាលអាចនឹងត្រូវបានជះឥទ្ធិពល ប្តូរទិសដៅ
ត្រឡប់ទៅរកការផលិត/លំហូរដែលល្អបំផុត។ សកម្មភាពទាំងអស់
នេះអនុញ្ញាតឲ្យមុខងារនៃរាងកាយមានការវិវឌ្ឍតាមរយៈការទំនាក់
ទំនងរវាងប្រព័ន្ធប្រសាទកណ្តាល (CNS) និងសារពាង្គកាយ។
Paul Griffin បានសិក្សាថ្នាក់ក្រោមវេជ្ជបណ្ឌិត J E Upledger ជាវេជ្ជបណ្ឌិតផ្នែកឆ្អឹង ដែលបានបែងចែកការព្យាបាលផ្នែកឆ្អឹងគូទ-ឆ្អឹង
ក្បាលពីផ្នែកព្យាបាលឆ្អឹងក្បាល រហូតដល់កំរិតខ្ពស់ពីវិទ្យាស្ថាន
Upledger នៅក្នុងឆ្នាំ 2001។
វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក Paul Griffin ប្រើប្រាស់ការឆ្កឹះស្រាលបំផុត ប៉ុន្តែមានប្រសិទ្ធិភាពដែលមាន ឈ្មោះថា McTimoney Corley ជាបច្ចេកទេសឆ្កឹះរ៉េផ្លិចសម្រាប់ពត់តម្រង់ឆ្អឹង។ បច្ចេកទេសនេះត្រូវបាន អភិវឌ្ឍដោយលោក Hugh Corley ពីសកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស។ Paul បានប្រើប្រាស់ ការសម្រួលដែលមានលក្ខណៈពហុទេពកោសល្យយ៉ាងជោគជ័យជាច្រើនឆ្នាំមកហើយ នៅក្នុងប្រទេស ដែលមានវប្បធម៌ផ្សេងៗគ្នានិងទី្វបជាច្រើន។ ការឆ្កឹះនេះ ត្រូវបានគេទទួលស្គាល់ពីភាពជាក់លាក់របស់ វាក្នុងការសម្រួលឆ្អឹងកងមួយក្នុងពេលវេលាមួយ។ លក្ខណៈស្រាលៗពីធម្មជាតិរបស់វាធ្វើឲ្យការព្យាបាល មានលក្ខណៈល្អឥតខ្ចោះសម្រាប់ទារក កុមារ អ្នកដែលមិនចូលចិត្តការព្យាបាលតាមបែបប្រពៃណី និងមនុស្សចាស់ដែលមានបញ្ហាឆ្អឹងពុក។
ការសម្រួលដោយដៃទៅលើរាងកាយ ដោះស្រាយបញ្ហាមួយចំនួននៅទីតាំងស្រទាប់ជាលិកា និងសរីរាង្គ ទាំងអស់នៅនឹងកន្លែងដើម។ ឧទាហរណ៍: ភាពតឹងណែននៃភ្នាសជាលិកាទប់លំនឹងថ្លើមឲ្យនៅនឹងមួយកន្លែង អាចធ្វើឲ្យមានអាការៈឈឺចំកណ្តាលឆ្អឹងចង្កេះ។ ការបន្ធូរភាពតឹងណែនពីស្រទាប់ជាលិកាដែលព័ទ្ធជុំវិញសរីរាង្គអាចដកសំពាធចេញពីប្រព័ន្ធគ្រោងឆ្អឹង កាត់បន្ថយការឈឺចាប់នៃគ្រោងឆ្អឹង និងស្តារសរីរាង្គឲ្យដើរតួនាទីក្នុងកម្រិតអតិបរមា។
វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក Paul Griffin ចាប់ផ្តើមធ្វើការព្យាបាលចាប់សរសៃ សិក្សាពីចលនាមនុស្ស និងភាពរ៉េផ្លិចរបស់មនុស្សក្នុងឆ្នាំ 1989, បញ្ចប់ការសិក្សាផ្នែកខាយរ៉ូព្រែកធីក McTimoney Corley ពីមហាវិទ្យាល័យខាយរ៉ូព្រែកធីក Oxford នៅក្នុងឆ្នាំ 1999, គាត់បានអភិវឌ្ឍបច្ចេកទេសទាំងនេះលាយបញ្ចូលគ្នាមានលក្ខណៈខុសប្លែកពីគេដែលសមជាមួយទារកទើបនឹងកើត មនុស្សចាស់ និងសត្វ។
Paul គឺជាអតីតអ្នកប្រមាញ់ដែលបច្ចុប្បន្នបានត្រឹមតែបាញ់ព្រាបដីឥដ្ឋ។ គាត់បានចូលរួមក្នុងកម្មវិធីប្រកួតជើងឯកតារាថ្នាក់ជាតិផ្នែកបរបាញ់ នៅប្រទេសអង់គ្លេសអស់រយៈពេល 5 ឆ្នាំ។ គាត់មានចំនាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការហូបបួស ហើយបង្រៀនអ្នកជម្ងឺពីសារប្រយោជន៍នៃអាហារូបត្ថម្ភដើម្បីទទួលបានសុខភាពល្អ។ គាត់បានធ្វើការអនុវត្តយ៉ាងជោគជ័យទៅលើការព្យាបាលមនុស្ស និងសត្វនៅឆ្នេរសមុទ្រខាងត្បូងនៃប្រទេសអង់គ្លេស ស្កុតឡេន និងនៅក្នុងប្រទេសដទៃជាច្រើនទៀត ដូចជា: សឺរីនេម នូបារាំង បារាំង អេស្ប៉ាញ បាលី ឥណ្ឌូនេស៊ី វៀតណាម និងបច្ចុប្បន្នប្រទេសកម្ពុជា។
Paul បានព្យាបាលនៅតំបន់ដាច់ស្រយាលជាច្រើននៅទូទាំងពិភពលោក ពង្រីកកេរ្តិ៍ឈ្មោះ និងការព្យាបាលបែបខាយរ៉ូព្រែកធីក និងផ្នែកឆ្អឹងក្បាល។ រួមបញ្ចូលទាំងព្រៃអាម៉ាហ្សូន ជាកន្លែងដែលគាត់បានធ្វើការព្យាបាល និងរស់នៅជាមួយកុលសម្ព័ន្ធ Amerindian, Hmong និងកូនចៅដែលជាអតីតទាសករជនជាតិអាហ្រ្វិក អស់រយៈពេល 8 ឆ្នាំ។