បញ្ហា ប្រអប់ជើង ជាច្រើនប្រភេទ អាចព្យាបាលបានយ៉ាងមាន ប្រសិទ្ធិភាព ដោយមានការណែនំា និង ផលិត ទ្រនាប់បាតជើង មានលក្ខណៈពិសេសបែបវេជ្ជសាស្រ្ត និងមានគុណភាព។

បញ្ហាពីរក្នុងចំណោមបញ្ហាចំបងៗដែលបង្ករអោយមានការឈឺចាប់ ប្រអប់ ជើង គឺ ឈឺសាច់ដុំបាតជើង (Plantar fasciitis) និងដុះឆ្អឹងខ្ចីក្រោមកែងជើង (Heel spurs)។
ការព្យាបាលបែប ខាយរ៉ូព្រែកធីក (ព្យាបាលដោយសំរួលឆ្អឹង) ព្យាបាលដោយប្រើឧបករណ៍ពិសេសៗជំនួយ និងប្រើប្រាស់ ទ្រនាប់បាតជើង គឺមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺនេះ។
ការ ឈឺសាច់ដុំបាតជើង ( Plantar fasciitis) គឺជាការរលាកសាច់ដុំបាតជើង (សាច់ដុំPlantar fascia) សន្លាក់ដែលក្រាស់/សរសៃសាញៗ ផ្តុំគ្នាជានៅបាតជើងភ្ជាប់ទៅកែងជើង ហើយ បន្តទៅខាងមុខបាតជើង។ ការ ឈឺសាច់ដុំបាតជើង គឺជាការរលាកនៃក្រុមសន្លាក់ទាំងនោះដែលជាទូទៅកើតមាននៅកន្លែងដែលភ្ជាប់ជាមួយកែងជើង។ ទោះជាយ៉ាងនេះក្តី ការរលាក និងការឈឺចាប់នៃសាច់ដុំនេះអាចកើតមាននៅគ្រប់កន្លែងនៃសាច់ដុំ Plantar fascia នេះ។

ដុះឆ្អឹងខ្ចីកែងជើង គឺជាចំណែកតូចនៃឆ្អឹង ដុះលយចេញមកនៅក្រោមឆ្អឹងកែងជើង ហើយសន្ឋឹងតាមសាច់ដុំសរសៃសាញៗ (Fibers of Plantar fascia)។ ពេលដើរ ឆ្អឹងខ្ចីនោះ ចាក់ចូលទៅក្នុងសាច់ដុំបាតជើង ហើយបង្កអោយសាច់ដុំនោះ រហែកតិចតួច។ វាបង្កអោយមានការរលាក និងឈឺចាប់នៅកែងជើង។ ជាមួយគ្នានេះដែរ ការឈឺចាប់អាចរាលដាលទៅដល់កំណោងនៃបាតជើង។
សញ្ញាណនៃរោគវិនិច្ឆ័យសំខាន់នៃបញ្ហាទាំងនេះ គឺការឈឺចាប់នៅកែងជើង ឬកំណោងបាតជើង ពេលឈរនៅពេលព្រឹកព្រលឹម ដែលវានឹងធ្វើអោយឈឺនៅពេលដើរ។ ការឈឺចាប់នេះ អាចមកវិញនៅពេលក្រោយ ពេលបន្តការដើរ។ ការឈឺចាប់ តែងតែអន់ថយមកវិញ បន្ទាប់ពីសំរាកបានមួយភ្លេត។ ទ្រនាប់បាតជើង និងលំហាត់ប្រាណ ប្រអប់ជើង ជាធម្មតាមាន ប្រសិទ្ធិភាព ក្នុងការព្យាបាលបញ្ហា នេះ។

ជំងឺពកឆ្អឹងមេជើង គឺជាការខូចទ្រង់ទ្រាយនៅផ្នែកខាងមុខនៃ ប្រអប់ជើង ។ ដើម្បីបង្កើតជាទំរង់សរសៃឆ្អឹងសន្លាក់ សរសៃពួរ ដែលផ្គុំឆ្អឹងនិងសន្លាក់ទាំងអស់ចូលគ្នាប្រាដកជាងាយបត់បែនជាងធម្មតា។ ភាពងាយបត់បែនខុសពីធម្មតានេះ តែងតែចេញជាលទ្ធផលនៃការបាត់បង់ទំរង់ ប្រអប់ជើង ដែលហៅថាទំនាញប្រអប់ជើងចូលក្នុង (Pronation)។
ទំនាញ ប្រអប់ជើង ចូលក្នុង គឺជាការទាញផ្នែកនៃកជើងចេញក្រៅ ហើយដូច្នេះផ្នែកមួយទៀតត្រូវមានទំនោរដើរចូលក្នុង។ ពេលដែលស្ថានភាពនេះកើតមាន យើងដើរមិនធម្មតា ដោយសារតែទំងន់ទាំងអស់ត្រូវដាក់បន្ទុកទៅលើមេជើង ហើយក៏ទៅដល់ឆ្អឹងម្រាមជើងមុនគេ។ ជាលទ្ធផលគឺមានការបុកទង្គិចទៅជំហៀងខាងក្នុងនៃប្រអប់ជើង និងមេជើង ដែលត្រូវបានរុញទៅម្រាមជើងទីពីរ។ ពេលដែល ប្រអប់ជើងសំប៉ែត កើតមានជាមួយនឹងទំនាញ ប្រអប់ជើង ចូលក្នុង ប្រអប់ជើង កាន់តែងាយបត់បែន ហើយបង្កជាជំងឺ ពកឆ្អឹងមេជើង។ ជំងឺពកឆ្អឹងមេជើង វិវឌ្ឍន៍ឆាប់បណ្តាលមកពីៈ

- ពាក់ស្បែកជើងកែង និង/ឬ ស្បែកជើងដែលសំយ៉ុងម្រាមជើងចុះ។ ស្បែកជើងប្រភេទទាំងនេះដាក់សំពាធខុសប្រក្រតីទៅលើមេជើង ហើយរុញវាទៅរកម្រាមទីពីរ។ វាក៏ប៉ះពាល់ដល់ក្បាលឆ្អឹងមេជើងបង្កអោយកកិត (ពេលឆ្អឹងត្រូវប៉ះពាល់ វាលាតសន្ធឹង)។
- របួសនៅជំហៀងខាងក្នុងនៃ ប្រអប់ជើង ឬក៍មេជើង អាចប៉ះពាល់ដល់ឆ្អឹងមេជើង/សន្លាក់ថ្នំាងម្រាមជើង និងបង្កអោយមានជំងឺពកឆ្អឹងមេជើង។

អ្នកជំងឺជាច្រើន មានកំណោងបាតជើងទាប ឬគ្មានតែម្តង អាស្រ័យទៅលើស្ថានភាព ប្រអប់ជើងសំប៉ែត ឬកំណោងបាតជើងធ្លាក់។ កំណោងបាតជើងធ្លាក់ អាចបង្កអោយមានបញ្ហាជាច្រើនដូចជាជំងឺពកឆ្អឹងមេជើង(Bunions) ជំងឺក្រិនស្បែកលើម្រាមជើង (Corns) ឈឺសរសៃពួរសាច់ដុំ កែងជើង (Achilles tendonitis) ឈឺស្មងជើង ឈឺកែងជើងធ្ងន់ធ្ងរ ឈឺជង្គង់ និងកជើង។
រោគសញ្ញាគួរអោយកត់សំគាល់គឺការពាក់ស្បែកជើងមិនធម្មតា។ មនុស្សភាគច្រើនមានប្រអប់ជើងសំប៉ែត ជាធម្មតាស្បែកជើងដែលគាត់ពាក់គឺសឹកនៅផ្នែកខាងក្នុងនៃកែងជើង និងខាងក្រៅនៃផ្នែកខាងមុខប្រអប់ជើង។ ការធ្វើតេស្តល្អ គឺ មើលទៅលើស្នាមដានបាតជើង។ ប្រអប់ជើង មានកំណោង បាតធម្មតា មិនបន្សល់ទុកដានច្រើនទេ តំាងពីលើកកំណោងបាតជើងស្ទើរតែផុតពីដី។ អ្នកដែលមាន ប្រអប់ជើងសំប៉ែត ប្រាដកជាបន្សល់ទុកស្នាមដានបាតជើងច្បាស់ជាង។
មូលហេតុចំបងនៃ ប្រអប់ជើងសំប៉ែត គឺ ទំនាញប្រអប់ជើងចូលក្នុង (pronation) ហួសហេតុពេក។វាអាចគ្រប់គ្រងបានដោយទ្រនាប់បាតស្បែកជើង។ អ្នកដែលមាន ប្រអប់ជើងសំប៉ែត ឬកំណោងបាត ជើងទាប ត្រូវបង្ខំអោយរស់នៅជាមួយការឈឺចាប់ខ្នង ជង្គង់ និង ប្រអប់ជើង មិនអាចបញ្ឈប់ការឈឺ ចាប់បានខណៈពេលកំពុងឈរ ដើរ ឬរត់។

រោគសញ្ញានៃជំងឺសរសៃពួរសាច់ដុំកែងជើង រូមបញ្ចូល ការរលាកនៃសរសៃពួរសាច់ដុំកែងជើង Achilles tendon រួមផ្សំនឹងការឈឺចាក់នៅខាងក្រោយកែងជើង។
ការឈឺចាប់នេះតែងតែមានកំឡុងពេល អ្នកបោះជើង ពីរ បីជំហានទៅមុខនៅពេលព្រឹក ឬក៏បន្ទាប់ពីសំរាករយះពេលយូរ។
វាបង្កឡើងដោយសារ ការរហែកតិចតួច កើតមាននៅសរសៃពួរសាច់ដុំជើង បង្កពីការពន្យឺតសាច់ដុំហួសប្រមាណ និងចលនាដដែលៗ ឬមកពីហាត់សាច់ដុំកំភួនជើងហួសហេតុ (ធ្វើ “ច្រើនពេក លឿនពេក”)

ម្រាមជើងរាងញញួរ កើតមកពីការខូចទំរង់សន្លាក់ឆ្អឹងម្រាមជើង សរសៃពួរដែលភ្ជាប់ទៅម្រាមជើងតឹង ហើយឆ្អឹងម្រាមខុសគន្លាក់គ្នា។ រូបរាងទូទៅនៃម្រាមជើងរាងញញួរ គឺម្រាមជើងកោងឡើងលើទៅចំនុចកណ្តាលនៃសន្លាក់ឆ្អឹងម្រាម ជាហេតុធ្វើអោយផ្នែកខាងលើនៃសន្លាក់នេះត្រដុសនឹងសាច់ស្បែកជើង។
ផ្នែកផ្សេងទៀតនៃម្រាមជើង ត្រូវកោងចុះមកក្រោម ដូច្នេះដោយការទ្រទំងន់ដោយម្រាមទំាងមូលមិនបាន គឺមានតែចុងម្រាមប៉ុណ្ណោះដែលត្រូវទ្រទំងន់។ ការឈឺចាប់កើតមាននៅផ្នែកខាងលើនៃម្រាម ចុងម្រាម និងឬក៏ទាំងពីរ។ ការកែតំរូវដោយពាក់ ទ្រនាប់បាតជើង តែងតែត្រូវបានណែនំាដើម្បីកាត់បន្ថយសំពាធនៅពេលពាក់ស្បែកជើង និងការឈឺ ចាប់ម្រាមជើង ឬជួយអោយម្រាមជើងសណ្តូកត្រង់ ហើយដូច្នេះវាជួយសំរាលការឈឺចាប់ និងការពារ ម្រាមជើងរាងញញួរកុំអោយកាន់តែវិវឌ្ឍន៍។

សាច់ដុះលើសរសៃប្រសាទ Morton’s Neuroma មានរោគសញ្ញាឈឺចាប់ ស្ពឹក ឬក្តៅនៅផ្នែកខាងមុខនៃប្រអប់ជើង ជាពិសេសចន្លោះម្រាមជើងទីបី និងទីបួន។ ដុំសាច់ដុះលើសរសៃប្រសាទជើងគឺដូចជាជំងឺទាក់ទងនឹង ប្រអប់ជើង ផ្សេងៗទៀតដែរ វាកើតពីទំរង់ជើងមិនត្រឹមត្រូវ ដែលបង្កមកពីការមានចលនាដដែលៗហួសហេតុពេក។ រោគសញ្ញារុំារ៉ៃជាច្រើន ស្តែងចេញជាលទ្ធផលនៃការឈឺចាប់ច្រើនកំរិត។ រោគសញ្ញាទាំងនេះ ប៉ះពាល់ដល់ទំរង់ឆ្អឹងមានទីតំាងមិននឹងថឹង ឬ “ចំនុចដែលខ្សោយបំផុត” នៅក្នុងវដ្តនៃចលនារាងកាយបុគ្គលម្នាក់ៗ ទៅនឹងចលនាដដែលៗ។ ឧទាហរណ៍ដូចជា មានទំនាញ ប្រអប់ជើង ចូលក្នុង ហួសហេតុពេក មានទំរង់ជើងមិនត្រឹមត្រូវ ដែលអាចបង្កអោយមាន ជំងឺរលាកសាច់ដុំបាតជើង (Plantar fasciitis) ឈើអបឆ្អឹងស្មងជើង ឬបញ្ហា ឈឺជង្គង់ ។ ទំាងអស់នេះតែងតែកើតមាន ទំនាញប្រអប់ជើង ចូលក្នុងហួសហេតុពេក គឺជាការសំគាល់មិនត្រឹមត្រូវ ដែលជាមូលហេតុនៃបញ្ហា តាមពិត ដូចដែលបានបង្ហាញ វាគ្រាន់តែជារោគសញ្ញាតែប៉ុណ្ណោះ។
មូលហេតុនៃបញ្ហាពិតប្រាដកគឺ អសមត្ថភាពនៃ ប្រអប់ជើង មិនត្រង់ជួរគ្នា មិនមានលំនឹង និងបាត់បង់អទិភាពទំរង់កំណោងបាតជើង បង្កអោយ ឈឺកែងជើង ដែលបង្កមកពីស្បែកជើងតូចចង្អៀត នំាអោយមានភាពតូចចង្អៀតដល់ប្រអប់ម្រាមជើង ពេលការពាក់ស្បែកជើង។ ការធ្លាក់ចុះនៃកំណោងឆ្អឹងម្រាមជើង និងមានចលនាដដែលៗហួសហេតុពេក បណ្តាលអោយសង្កត់និងរំខានដល់សរសៃសាញៗនៅចន្លោះម្រាមជើង។

ជំងឺទឹកនោមផ្អែម ប៉ះពាល់គ្រប់ផ្នែកទំាងអស់នៃរាងកាយ សូម្បីតែនៅពេលដែលជំងឺស្ថិតក្នុងការគ្រប់គ្រងក៏ដោយ។ អ្នកជំងឺទឹកនោមផ្អែម អាចការពារបានតិចតួចប៉ុណ្ណោះ ដើម្បីប្រឆំាងនឹងការសឹក និងរហែកជារៀងរាល់ថ្ងៃ ជាពិសេសនៅ ប្រអប់ជើង ។ វាចំណាយពេលយូរដើម្បីជាសះស្បើយ ហើយ មេរោគឆាប់ឆ្លងរាលដាល។ ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់ ប្រអប់ជើង ដោយសារៈ
1. ជាតិស្ករប៉ះពាល់សរសៃប្រសាទជើង បង្កអោយមានជំងឺទាក់ទងនឹងការបំផ្លាញរបស់ជាលិការនៃប្រព័ន្ធប្រសាទផ្នែកខាងក្រៅ (Peripheral neuropathy)។ ជំងឺទាក់ទងនឹងការបំផ្លាញរបស់ជាលិការនៃប្រព័ន្ធប្រសាទផ្នែកខាងក្រៅ គឺជាជំងឺម្យ៉ាងដែលអាចធ្វើអោយពីមានអារម្មណ៍ចំឡែកៗកើតមាននៅប្រអប់ជើង (ក្រហាយ ឈឺស្កៀបៗ ស្ពឹក ។ល។) ទៅរកភាពបាតបង់អារម្មណ៍តែម្តង។ កង្វះខាតនៃអារម្មណ៍ធ្វើ អោយអ្នកជំងឺទឹកនោមផ្អែម ងាយនឹងរងរបួស ប្រអប់ជើងដោយមិនដឹងខ្លួន។ វាធ្វើអោយអ្នកជំងឺងាយនឹងទទួលរងការឆ្លងមេរោគ បាក់ឆ្អឹងដោយមិនចាប់អារម្មណ៍ និងមិនអាចព្យាបាលបានត្រឹមត្រូវ ព្រមទាំងមានជំងឺឆ្អឹង និងសន្លាក់ឆ្អឹងធ្ងន់ធ្ងរដែលផ្លាស់ប្តូររូបរាងប្រអប់ជើង។
2. លើសជាតិស្ករក្នុងឈាម ក៏ប៉ះពាល់ដល់សរសៃឈាមតូចៗនៃ ប្រអប់ជើង ផងដែរ ដែលបង្កអោយមានជំងឺសរសៃឈាមផ្នែកខាងក្រៅ peripheral vascular disease (P.V.D)។ វាកាត់បន្ថយបរិមាណ ឈាមចំនីអាហារ និងអុកស៊ីសែន ដែលនំាទៅអោយស្បែក ខ្លាញ់ សាច់ដុំ សន្លាក់ និងឆ្អឹងនៃ ប្រអប់ជើង ។ វាបង្កអោយជាលិកាត្រូវបានស្រូបឡើងវិញដោយរាងកាយ ហើយគ្មានសមត្ថភាពក្នុង ការព្យាបាលបានត្រឹមត្រូវ ពីការដាច់តិចតួចរហូតដល់ទៅឆ្អឹងបាក់តែម្តង។
3. ការស្រូបយកឡើងវិញនៃស្រទាប់ជាតិខ្លាញ់ការពារ ប្រអប់ជើង ពីធម្មជាតិដែលស្ថិតនៅខាងក្រោមប្រអប់ជើង។ វាអាស្រ័យទៅលើ P.V.D និង/ឬ ដំណើរទៅរកភាពចាស់ពីធម្មជាតិ។ ពេលស្រទាប់ខ្លាញ់ស្តើង ឬត្រូវបានស្រូបយកអស់ វាមិនអាចការពារស្បែកបានល្អពីសំពាធឆ្អឹងធម្មតាបានឡើយ។ វាដាក់សំពាធយ៉ាងខ្លាំង ទៅលើស្បែកដែលស្ថិតនៅក្រោមឆ្អឹងទាំងនេះ ហើយអាចបង្កអោយមានការរលាក ស្បែកក្រិន ពេលខ្លះមានដំបៅលើស្បែកដែលអាចឆ្លងរោគបាន។ បញ្ហានេះអាចកាន់តែធ្ងន់ធ្ងរ ដោយអ្នកជំងឺមិនបានដឹងខ្លួន ប្រសិនបើគាត់មានជំងឺទាក់ទងនឹងការបំផ្លាញរបស់ជាលិការនៃប្រព័ន្ធប្រសាទផ្នែកខាងក្រៅ។
រួមសេចក្តីមក ប្រអប់ជើង អ្នកជំងឺទឹកនោមផ្អែម គឺស្ថិតក្នុង “ភាពគ្រោះថ្នាក់” សូម្បីតែជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងក៏ដោយ។ចំពោះការអនុវត្តរបស់ខ្ញុំ ខ្ញុំបានរកឃើញថា ទ្រនាប់បាតជើង ធ្វើឡើងមានលក្ខណៈពិសេសសំរាប់អ្នកជំងឺទឹកនោមផ្អែម នឹងជួយកាត់បន្ថយគ្រោះថ្នាក់យ៉ាងសំបើមដល់ជំងឺលើប្រអប់ជើង។ ទ្រនាប់បាតជើង ដ៏ពិសេសនេះ ដើរតួនាទីជំនួសអោយស្រទាប់ខ្លាញ់ដែលស្តើងស្ថិតនៅក្រោមបាតជើង ដែលធ្វើដូច្នេះ ការពារស្បែកពីសំពាធដ៏ច្រើនរបស់ឆ្អឹង។ ទ្រនាប់បាតជើង នេះ ក៏ជួយទ្រកំណោងបាតជើងថ្មមៗ និងឆ្អឹង សន្លាក់នៃប្រអប់ជើងទាំងអស់។ ទ្រនាប់បាតជើង របស់យើងខ្ញុំ ផលិតពីវត្ថុធាតុដើមដ៏រឹងមុំា ងាយស្រួលពាក់ និងប្រើបានយូរអង្វែង។ វាស្រាល នឹងតំរូវ ស្ទើរតែគ្រប់ស្បែកជើង។ ទ្រនាប់បាតជើង ធ្វើមកមានលក្ខណៈពិសេសនេះ គឺសំរាប់អ្នកជំងឺទឹកនោមផ្អែម “ការពារប្រសើរជាងព្យាបាល”។
វិធីបន្ថយគ្រោះថ្នាក់ផ្សេងៗ
1. ពិនិត្យមើល ប្រអប់ជើង ជាប្រចាំ ដូចជា ខ្នងជើង បាតជើង និងចន្លោះម្រាមជើង។ រកមើលកន្លែង ណារលាក ដាច់ របក និងរយ៉ែសនៅលើស្បែក កន្តួលរមាស និងហើម។ ចុចលើក្រចកដើម្បីដឹងថា វាឈឺ ឬក្លាយ ដុះសាច់។ ប៉ះ ប្រអប់ជើង ទំាងពីរ ហើយត្រូវប្រាដកថាវាមានសីតុណ្ហភាពដូចគ្នា ហើយ ធ្វើដូច្នេះវាមិនសូវត្រជាក់ បន្ទាប់មកប៉ះផ្នែកផ្សេងៗទៀតនៃរាងកាយ។ ធ្វើតេស្តសាកល្បង ថាតើអ្នក មានអារម្មណ៍ល្អនៅបាតជើង រឺអត់ ដោយយកម្រាមដៃប៉ះថ្មមៗពីកែងជើង រហូតដល់ម្រាមជើង។ ប្រសិនបើអនុវត្តដូចខាងលើហើយ មានភាពមិនប្រក្រតីសូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។
2. ពាក់ស្បែកជើងអោយបានត្រឹមត្រូវ ដែលផ្នែកខាងលើនៃស្បែកជើងធ្វើពីវត្ថុធាតុដើមទន់ៗ។ប្រអប់ម្រាមជើង (កន្លែងដែលម្រាមជើងសន្តូកដាក់ក្នុងស្បែកជើង) គួរតែជ្រៅ និងទូលាយ ដើម្បីកាត់បន្ថយសំពាធលើម្រាមជើង ហើយកែងជើងមិនត្រូវអោយខ្ពស់ជាង 3/4 អ៊ីញទេ។ ស្រោមជើង និងស្បែកជើងអត់ថ្នេរ បង្កបញ្ហាតិចជាងស្រោមជើង និងស្បែកជើងមានថ្នេរ។ ត្រូវតែពាក់ស្បែកជើង និងស្រោមជើងជានិច្ច ដោយសារវាការពារប្រអប់ជើងពីការរងរបួស។ ហាមដើរជើងទទេរ!
3. លាងជើងជាប្រចាំ ជាមួយនឹងទឹកក្តៅឧណ្ណៗ (កុំក្តៅពេក)។ ជូតអោយស្ងួត ជាពិសេសចន្លោះម្រាមជើង។ កាត់ក្រចកអោយត្រង់ៗ កុំកាត់ចូលទៅជ្រុងជ្រៅៗ(ប្រសិនបើស្បែកជុំវិញក្រចកក្រហម ហើម សើម ឬឈឺ អ្នកអាចនឹងឆ្លងមេរោគ សូមប្រញាប់ជួបគ្រូពេទ្យ)។ មុនពេលគេង លាប ប្រអប់ជើង ជា មួយនឹងឡេសំនើមស្បែក ដើម្បីការពារស្បែកស្ងួត និងប្រេះ។ ហាមប្រើរបស់មានសារធាតុគីមី ដើម្បី បំបាត់ស្បែកក្រិន ពីព្រោះ វាតែងតែផ្ទុកជាតិអាស៊ីត ដែលអាចបំផ្លាញវិញ្ញាណនៃស្បែកបាន។ ហើយអ្វី ដែលសំខាន់គឺ ជួបជាមួយគ្រូពេទ្យប្រចាំខ្លួនអោយបានទៀងទាត់ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ អ្នក។