International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
 Sciatic Pain ការឈឺចាប់រលាកសរសៃប្រសាទសំខាន់ (ឈឺចុះតាមជើង)
Picture
ការឈឺចាប់រលាកសរសៃប្រសាទសំខាន់នៃជើងកើតមាន នៅពេលណាដែល សរសៃប្រាសាទពីត្រគាក ​ដល់ស្មងជើង (sciatic nerves) រលាក ហើយការ ឡើងក្រហម​ (flare-up) អាចនាំឲ្យមានការ ឈឺចង្កេះ រលាក រមួលក្រពើ ឬ​ស្ពឹក​ដែល​ឈឺចាប់ពេញភ្លៅ ជើង កែងជើង បាតជើង និងមេជើង។

ការឈឺចាប់នេះកើតមានឡើង នៅពេលសរសៃប្រសាទសំខាន់ៗរលាក ឬ​កៀប ដោយសារសរសៃប្រសាទនេះបែង ចេញពី​ឆ្អឹងកង​នៅផ្នែកខាងក្រោម ខ្នង។ អាការៈបែបនេះអាចជាការបង្ហាញពីស្ថានភាពធ្ងន់ធ្ងរ និងអាក្រក់​ដែល អាច ក្លាយជា​មហន្តរាយ​សម្រាប់សុខភាពរបស់អ្នក ដោយសារសរសៃ ប្រសាទកាន់តែត្បៀត។

ការឈឺចាប់រលាកសរសៃប្រសាទសំខាន់នៃជើង អាចកើតមានដោយសារ បញ្ហា ឌីសឆ្អឹងកងខ្នង ឥរិយាបថ មិនល្អ ការរលាក សន្លាក់ឆ្អឹង​កងបន្លា អតុល្យភាពសាច់ដុំ ឬរបួស។

ការព្យាបាលពីមុនអាចមានពាក់ព័ន្ធជាមួយនឹងការប្រើថ្នាំបំបាត់ការឈឺចាប់ ថ្នាំសម្រួលសាច់ដុំ ការព្យាបាល​រាងកាយ និង​សូម្បីតែ ការវះកាត់។


ការឈឺចាប់រលាកសរសៃប្រសាទសំខាន់នៃជើងចាំបាច់ត្រូវទទួលបានការព្យាបាលពីបុគ្គលដែលយល់ដឹងពីឆ្អឹងទ្រនុងខ្នង

ដោយសារការពិតថា ជាទូទៅ ជំងឺរលាកសរសៃប្រសាទសំខាន់នៃជើងមានភាពស្មុគស្មាញ​ដោយសារកម្លាំងសាច់ដុំស្នូល​ខ្សោយ ហើយ​ទម្លាប់មាន ឥរិយាបថ មិនល្អ ការទទួលបានការព្យាបាលពីអ្នកដែលមានការយល់ដឹងពិតប្រាកដពី​ដំណើរការ​របស់ឆ្អឹងកងមានសារសំខាន់។

បញ្ហាមួយគឺថា ដោយសារការឈឺចាប់ដែលបណ្តាលមកពីជាប់សរសៃប្រសាទ ជារឿយៗ អាចនាំឲ្យមាន​ភាពធ្ងន់ធ្ងរ​ខ្លាំង អ្នកជំងឺជាច្រើន​ត្រូវបានបញ្ជូនទៅ វះកាត់។​ គួរឲ្យសោកស្តាយ ការវះកាត់ ខាងក្រោមខ្នង ជាទូទៅ មិនបានបំបាត់​ឬសគល់​​នៃបញ្ហាឡើយ មានតែផលវិបាកប៉ុណ្ណោះ ដែលនាំឲ្យ​ការអន្តរាគមន៍វះកាត់បន្ថែមទៀត ​និង ការវះកាត់ បញ្ចូល លើក​ចុង​ក្រោយ​ដែល​មានបុរេវិនិច្ឆ័យ​រយៈពេលវែងខ្សោយ។

នៅគ្លីនិកជំនាញព្យាលបាលឆ្អឹងខ្នងអន្តរជាតិ, International Chiropractic Clinic យើងយល់ថា ស្ថានភាពនេះ គឺដោយសារតែ​បញ្ហាមុខងារ ហើយយើង​​​អនុញ្ញាត​ឲ្យរាងកាយជាសះស្បើយ​ជាធម្មតា តាមរយៈការកែលម្អ​មុខងាររបស់ឆ្អឹងកង។ គ្រប់យ៉ាងដែលយើង​​ធ្វើមានលក្ខណៈសមស្របទាំងស្រុង ហើយការសម្រួលឆ្អឹងកងទាំងនេះអាចមាន ប្រសិទ្ធភាព ខ្លាំងក្នុង ការព្យាបាលបញ្ហា​ការឈឺ​ចាប់រលាកសរសៃប្រសាទសំខាន់នៃជើង។


ជំនាញផ្នែកព្យាបាលឆ្អឹងខ្នង​បំបាត់ការរាំងស្ទះ និងពង្រឹងលំនឹងឆ្អឹងកង

យើងប្រើប្រាស់កម្លាំងដែលមានការដឹកនាំ និងគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីបំបាត់ការរាំងស្ទះការព្យាបាល​ដោយពត់​កន្លែងរបត់ (flexion-distraction) (ទម្រង់នៃការដាក់កូនទម្ងន់ទាញ់ឆ្អឹងឲ្យត្រង់វិញបែបទំនើប និងមាន​ប្រសិទ្ធភាពខ្ពស់ដើម្បី​សម្រាលសម្ពាធ ឌីសឆ្អឹងកងខ្នង) និង​ពន្លាត​ដើម្បីបើកសន្លាក់ ហើយជាមួយគ្នានេះដែរ ជាប្រការ​សំខាន់ ការហាត់ប្រាណ​នៅផ្ទះ ដើម្បីកែលម្អភាពបត់បែន និងពង្រឹងលំនឹងឆ្អឹងកងចាំបាច់។

ដំបូងឡើយ យើងនឹង​ធ្វើការសិក្សាប្រវត្តិ ការត្រួតពិនិត្យ និងពិគ្រោះយោបល់ឲ្យបានហ្មត់ចត់ ដើម្បីកំណត់ថាតើ អ្នក​ជា​បេក្ខជនសម្រាប់ពិសារស្តារនីតិសម្បទារបស់យើងដែរឬយ៉ាងណា។

ការឈឺចាប់ចេញពីជើង ឬ​ការ ឈឺត្រគាក ដោយសារតែ​មានភាពខុសប្រក្រតីនៃឆ្អឹងកងគឺមិនចាំបាច់​ ហើយប្រសិនបើ​មិន​យកចិត្តទុកដាក់ ជាទូទៅ វានឹងកាន់តែអាក្រក់។ សូមទូរស័ព្ទមកក្នុងថ្ងៃនេះ ដើម្បីការស្វែង​រកវិធីថាតើត្រូវផ្លាស់ប្តូរស្ថានភាព​ឈឺចាប់បច្ចុប្បន្នរបស់អ្នកយ៉ាងដូចម្តេច។

ប្រសិនបើអ្នកមិនប្រាកដ និងត្រូវការពត៌មានបន្ថែម អ្នកអាចធ្វើការណាត់ជួប​​សុំ​ការពិគ្រោះយោបល់​ជាមួយវេជ្ជបណ្ឌិត​របស់យើង ដើម្បីបញ្ជាក់ថា អ្នកពិតជារកចំក​ន្លែងត្រឹមត្រូវ។



67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012