International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
Picture
Picture

LASER ជាពាក្យតំនាងឲ្យ​ “ការពង្រីកពន្លឺដោយជុំរុញឲ្យមានការបំភាយនៃពន្លឺកាំរស្មី”​ ហើយការ
ព្យាបាលដោយឡាស៊ែរកម្រិត IV គឺជាការប្រើពន្លឺឡាស៊ែរនៃកាំរស្មីដែលពោរពេញដោយថាមពលចូល
ទៅដល់ជាលិកាផ្ទាល់ដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយការរលាក បង្កើនចលនាឈាម និងធើ្វឲ្យ
ពេលវេលានៃការជាសះស្បើយមានលក្ខណៈលឿនជាង។
ការព្យាបាលដោយឡាស៊ែរ គឺជាលទ្ធផលនៃភូតុងដែលមានទំនាក់ទំនងនឹងគីមីសាស្រ្ត និងជីវសាស្រ្ត
ជា​មួយនឹងជាលិកាបង្កជា “Photobiostimulation” ។ ឥទ្ធិពលដែលតែងតែកើតមាននៃការព្យាបាល
ប្រភេទនេះ ឧទាហរណ៍ នៅពេលពន្លឺព្រះអាទិត្យប៉ះត្រូវស្បែករបស់យើង វានឹងបង្កើតបានជាវីតាមីន D។ ដោយសារតែថាមពលនៃឡាស៊ែរកម្រិត ​IV, ពន្លឺជ្រាបចូលជ្រៅទៅក្នុងជាលិកាដែលបន្ទាប់មកអាចជុំរុញ
ឲ្យបរិវេណដែលមានការខូចខាត​ និងឈឺចាប់នៃរាងកាយរបស់យើងបង្កើតការព្យាបាលជាលិកា។
គំនិតនៃពន្លឺ បង្កើតឥទ្ធិពលជាលិកាដែលមានសុខភាពល្អមានវ័យដូចទៅនឹងការស្រាវជ្រាវដោយ
ខ្លួនវាផ្ទាល់ ត្រូវបានកត់សំគាល់ ប៉ុន្តែមិនត្រូវបានគេយល់ដោយវេជ្ជបណ្ឌិតដើមជនជាតិគ្រីក។ ការប្រើ
ប្រាស់ពន្លឺនៅក្នុងផ្នែកវេជ្ជសាស្រ្តក្នុងយុគសម័យទំនើបកើតមានមុនការអភិវឌ្ឍនៃឡាស៊ែរ ដែលបានប្តូរមកជាការព្យាបាលដោយពន្លឺ។ ឡាស៊ែរនាំឲ្យការព្យាបាលដោយពន្លឺឈានដល់គោលដៅ មានភាពជាក់លាក់ និងឆាប់រហ័ស។


ឥទ្ធិពលនៃការព្យាបាលដោយឡាស៊ែរនៅលើរាងកាយ
ខាងក្រោមនេះ គឺជាបញ្ជីនៃប្រតិកម្មដែលត្រូវបានស្គាល់មួយចំនួននៅក្នុងរាងកាយ:

​1.    បំបាត់អាការៈរលាក
2.    បំបាត់អាការៈឈឺចាប់ (កាត់បន្ថយការឈឺចាប់)
3.    ព្យាបាលបញ្ហាឆ្អឹងខ្ចី និងសរសៃពួរបានឆាប់រហ័ស
4.    ធ្វើឲ្យដំនើររបត់ឈាមប្រសើរឡើង
5.    បង្កើនសកម្មភាពនៃការបំលែងអាហារ
6.    ជីពចរ និងចំនុចម្ជុលវិទ្យាសាស្រ្ត     ការជុំរុញ/តុល្យភាព
7.    កាត់បន្ថយស្លាកស្នាម
8.    ធ្វើឲ្យមុខងារសរសៃប្រសាទប្រសើរឡើង
9.    ពង្រឹងប្រព័ន្ធភាពស៊ាំ
10. បង្កើនល្បឿននៃការផ្សះមុខរបួស
 


តើបញ្ហាអ្វីខ្លះដែលឡាស៊ែរជួយបាន?

     •   ឈឺខ្នង និង ឈឺក                                              •   ជម្ងឺទាក់ទងនឹងសរសៃពួរ
     •   ភ្លាត់ឌីស រលាកសរសៃពួរនៃជើង                    •   របួសក្រោយមានគ្រោះថ្នាក់
     •   គ្រិចថ្លោះ សំពាធ                                               •   ការឈឺចាប់លើផ្ទៃមុខ
     •   អាការៈឈឺម្រាមដៃ                                           ​ •   ឈឺក្បាលជង្គង់
     •   ជីពចរ                                                                 •   រលាកសាច់ដុំបាតជើង
     •   រលាកសាច់ដុំកែងដៃ (Tennis Elbow)               •   បញ្ហាសឹករិចរិលនៃសន្លាក់ឆ្អឹង
     •   រលាកសាច់ដុំកែងដៃ (Golf Elbow)                   •   រលាកសន្លាក់រ៉ាំរ៉ៃ
     •   របួសដោយរងសំពាធដដែលៗ                         •   រលាកសន្លាក់ដោយការដាច់រហែក
     •   ឈឺសរសៃ                                                          •   ជម្ងឺរើម
     •   ជម្ងឺសរសៃដោយសារបញ្ហាទឹកនោមផ្អែម        •    របួសសាច់ដុំស្មា
     •   មុខរបួសមិនជាលក្ខណៈរ៉ាំរ៉ៃ                             •   ការឈឺចាប់ក្រោយវះកាត់
 

តើវាមានផលប៉ះពាល់ ឬក៏ហានិភ័យដែលទាក់ទងដែរឬទេ?

ក្នុងកំឡុងពេលជាងម្ភៃឆ្នាំនៃការប្រើប្រាស់ដោយអ្នកផ្តល់សេវាតំហែទាំសុខភាពនៅទូទាំងសកល​លោក មានផលប៉ះពាល់តិចតួចបំផុតដែលត្រូវបានគេរាយការណ៍។ ម្តងម្កាល របួសចាស់ៗ ឬអាការៈឈឺចាប់
មួយចំនួនអាចនឹងមានអារម្មណ៍ថាធ្ងន់ធ្ងរក្នុងរយៈពេលពីរឬបីថ្ងៃ​ នៅពេលដែលមានការឆ្លើយតបទៅនឹង
ការផ្សះមុខរបួស វានឹងមានលក្ខណៈសកម្មជាងបន្ទាប់ពីការព្យាបាល។
 
តើវាអាចត្រូវបានគេប្រើប្រាស់គួបផ្សំជាមួយការព្យាបាលដទៃទៀតដែរឬទេ?

ពិតប្រាកដណាស់! ភាគច្រើនយើងប្រើប្រាស់ការព្យាបាលដោយឡាស៊ែរគួបជាមួយទម្រង់នៃការព្យា
បាលដទៃទៀតដែលមាននៅក្នុងគ្លីនិករបស់យើង មានដូចជា: ការសម្រួលព្យាបាលតាមបែបខាយរ៉ូ
ព្រែកធីក, DTS ព្យាបាលទាញពន្លាឌីសនៃឆ្អឹងកង, ម៉ាស៊ីនសម្រួលចលនាសាច់ដុំ, ការចុចជីពចរសាច់ដុំ,​ ការចាក់ម្ជុលវិទ្យាសាស្រ្តបែបអឺរ៉ុប, ម៉ាស៊ីន ATM2, ម៉ាស៊ីនព្យាបាលសាច់ដុំ និងតាមដានអាការៈបន្ទាប់
ពីការវះកាត់។ ជាញឹកញាប់ ការព្យាបាលផ្សេងៗគ្នាជាច្រើន​ ដំនើរការក្នុងការរួមបញ្ចូលគ្នា ហើយការរួម
បញ្ចូលនេះបង្កើនប្រសិទ្ធិភាពរបស់ពួកគេបានយ៉ាងខ្លាំង។
 
តើការព្យាបាលដោយឡាស៊ែរមានការឈឹចាប់ដែរឬទេ?
មិនទាំងស្រុងនោះទេ។  ផ្ទុយទៅវិញ អ្នកជម្ងឺមានអារម្មណ៍ល្អ​ និងកក់ក្តៅកំឡុងពេលព្យាបាល។

តើអ្វីដែលយើងអាចរំពឹងទុកកំឡុងពេលព្យាបាល?
រាល់ការព្យាបាលម្តងៗ​ គឺមានរយៈពេលពីរបីនាទី ទៅ 15 នាទី អាស្រ័យលើទំហំ និងប្រភេទនៃបរិវេណ
ដែលត្រូវព្យាបាល អាការៈរបស់អ្នកជម្ងឺ ប្រភេទពណ៌នៃស្បែក ។ល។ អ្នកជម្ងឺភាគច្រើននឹងទទួលអាការៈ
ធូរស្រាលយ៉ាងតិចពី 6-10 ដង ខណៈបញ្ហារ៉ាំរ៉ៃច្រើននឹងត្រូវការការព្យាបាលច្រើនដង។
 

តើយើងប្រើប្រាស់ឡាស៊ែរប្រភេទណា?

យើងប្រើប្រាស់ឡាស៊ែរ Gbox 15W កម្រិត IV ដែលត្រូវបានផលិត
ដោយរោងចក្រមួយក្នុងចំនោមរោងចក្រឈានមុខគេនៅក្នុងពិភព
លោកខាងផ្នែកផលិតម៉ាស៊ីនព្យាបាលដោយឡាស៊ែរ (ផលិតម៉ាស៊ីន
ឡាស៊ែរដូចជា Diowave និង Aspen នៅក្នុងសហរដ្ឋអាមេរិក)។ ម៉ាស៊ីនឡាស៊ែររបស់យើងអាចប្រើប្រាស់បានតាមតម្រូវការ ដែលមានរលកថាមពល 810nm និង 980nm។ កម្រិត IV មានន័យថា ឡាស៊ែរ មានថាមពលគ្រប់គ្រាន់ក្នុងការបំផ្លាញភ្នែក ប្រសិនបើយើង
មិនពាក់វ៉ែនតាការពារភ្នែកនៅពេលប្រើប្រាស់វា។ កម្រិត IV ជាឡាស៊ែរ
រួមជាមួយនឹងថាមពល មានទំហំធំជាង 500milliwatts (ប្រាំរយមីលីវ៉ាត់)។ ឡាស៊ែរកម្រិត​ III (ឡាស៊ែរត្រជាក់) ប្រើប្រាស់ថាមពលពី 5milliwatts (ប្រាំមីលីវ៉ាត់) ទៅ500milliwatts (ប្រាំរយមីលីវ៉ាត់),​ យើងកំពុងប្រើប្រាស់ឡាស៊ែរដែលមានថាមពលពី​ 500milliwatts (ប្រាំរយមីលីវ៉ាត់) ឡើងដល់ 15.000milliwatts (មួយពាន់ប្រាំរយមីលីវ៉ាត់) ឬ 15W (ដប់ប្រាំវ៉ាត់)។

Picture
67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012