International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
Picture
ខ្នងកោង (Scoliosis)

ខ្នងកោង គឺជាភាពខុសពីធម្មតា​នៃឆ្អឹងកង ដែលត្រូវកំណត់​លក្ខណៈ​​​ដោយ​ការវិញឆ្អឹងកង។ ខ្នង​កោង​ ត្រូវបានវាស់ជា កម្រិតកោង​ដែល​មើលឃើញ​តាមកាំរស្មីអ៊ិច ​ចំពីមុខ។

ខ្នងកោង កើតមានញឹកញាប់បំផុតចំពោះក្មេងស្រី ហើយជាទូទៅ មាននៅ​តាំងពីកុមារភាពមកម្ល៉េះ។ ខ្នងកោង​ អាចត្រូវរកឃើញ​តាម​រយៈ​កម្ពស់ស្មា​មិនស្នើគ្នាដែលបាត់បង់តុល្យភាពគ្រោងឆ្អឹង ឬ​ការ​ផ្លាស់​ជំហ។ ជារឿយៗ ឆ្អឹងស្លាបប្រជៀវម្ខាង​នឹងលយចេញ​ធ្លោ​ជាង​ឆ្អឹងម្ខាងទៀត។

ប្រសិនបើ ខ្នងកោង មិនត្រូវបានពិនិត្យជាមុន និង​ទប់ស្កាត់មិនឲ្យ​កាន់​តែ​អាក្រក់​ នោះអាចធ្វើឲ្យមាន​ការផ្លាស់ប្តូររូបរាង ដែលអាចមើលឃើញភាព​ខុស​ប្រក្រតីជំហ និង​អាច​ជាប្រភពឈឺចាប់ ​សម្រាប់កុមារ។

ខ្នងកោង គួរទទួលបានការវាយតម្លៃ​តាមរយៈ គ្រូពេទ្យជំនាញព្យាបាលឆ្អឹងខ្នង បែប ខាយរ៉ូព្រែកធីក ប្រសិនបើមានប្រវត្តិគ្រួសារ​​ដែលមាន ភាពខុសប្រក្រតីឆ្អឹងកង ហើយប្រសិនបើកុមារត្អូញត្អែរ​ពីការ ឈឺចាប់ រោគសញ្ញាផ្លូវដង្ហើម ការលំបាក​ខុសពីធម្មតា និង​ការត្អូញត្អែរខុសពីធម្មតា ព្រមទាំងបញ្ហា​ដើមទ្រូងផ្សេងទៀតផងដែរ។

សរសៃប្រាសាទនៅខ្នងកណ្តាល និងផ្នែកចង្កេះ (ដែលមានខ្នងកោងជាទូទៅ) បញ្ជូនកម្លាំង ថាមពល និងព័ត៌មាន ទៅកាន់សរីរាង្គសំខាន់ជាច្រើន និង​សង្កត់ធ្ងន់លើប្រព័ន្ធ ដោយសារការបង្វិល និង​ជំហ​ខុសប្រក្រតី​ដែល​មាន​ពាក់ព័ន្ធ នឹង ខ្នងកោង អាចបណ្តាលឲ្យមានដំណើរការខុសប្រក្រតី​
ធ្ងន់ធ្ងរ​នៃ​សរីរាង្គ។

ជម្រើសវះកាត់សម្រាប់ ខ្នងកោង មានការឈឺចាប់ មានស្នាមខ្លាំង ហើយគួរអោយសោកស្តាយ វាមាន​ហានិភ័យខ្ពស់​ចំពោះការឆ្លងជំងឺ ការបំផ្លាញសរសៃប្រាសាទ និងការមិនដំណើរការ​នៅ​ផ្នែកខាងលើ និងខាងក្រោមនៃចំណុចវះកាត់។ ជម្រើស បម្រុង​គួរត្រូវប្រើប្រាស់មុនពេលព្យាយាម​វះកាត់។​

នៅ ICC យើងផ្តល់​វិធីសាស្រ្តខុសៗគ្នាជាច្រើនចំពោះការព្យាបាលបម្រុងលើ ខ្នងកោង ។ ប្រសិនបើ អ្នក ឬ​មនុស្ស​ជាទីស្រឡាញ់របស់អ្នកមានការឈឺចាប់ពី ខ្នងកោង ដោយយើងអាចមានដំណោះ ស្រាយ​ដែលមិនមានចំបាច់ត្រូវធ្វើ​ការ វះកាត់ឡើយ។

ប្រវត្តិការត្រួតពិនិត្យ ការឆ្លុះ និងការធ្វើតេស្តដ៏ហ្មត់ចត់ផ្សេងទៀតអាចជួយយើងកំណត់ថាតើ អ្នកជា​បេក្ខជន​សម្រាប់​ពិធីសារស្តារនីតិសម្បទាដែរឬយ៉ាងណា។ សូមទូរស័ព្ទទំនាក់ទំនងក្នុងថ្ងៃនេះ ដើម្បី​ធ្វើការណាត់ជួបពិគ្រោះយោបល់​ដើម្បីពិនិត្យ​មើលថាតើវេជ្ជបណ្ឌិតនៅ គ្លីនិកជំនាញ​ព្យាលបាល​ឆ្អឹង​ខ្នង​អន្តរជាតិ International Chiropractic Clinic អាចជួយបានដែរឬយ៉ាងណា។


67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012