International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
ឈឺ ប្រអប់ជើង និង ជង្គង់
Picture
មានបញ្ហាជាច្រើនរាប់មិនអស់ដែលបណ្តាលអោយ ឈឺប្រអប់ ជើង និង ជង្គង់។ មានតែករណីចំាបាច់មួយចំនួនប៉ុណ្ណោះដែល ត្រូវការ ការវះកាត់ ហើយភាគច្រើននៃការឈឺចាប់នេះអាច ព្យាបាលបានយ៉ាងមាន ប្រសិទ្ធិភាព។

Picture
ជាធម្មតាយើងមិនដឹងថាការ ឈឺជង្គង់ ភាគច្រើន “វិវឌ្ឍន៍”  ដែលបណ្តាលមក ពីភាពមិនត្រឹមត្រូវនៃជួរ ឆ្អឹង ប្រអប់ជើង  ​​និង ឆ្អឹង​ត្រគាក។
បញ្ហា ឈឺប្រអប់ជើង ទាំងនេះ នឹងប៉ះពាល់ដល់ទំរង់ផ្សេង​ៗ​ទៀត​នៃរាងកាយ  ។ ភាពមិនត្រឹមត្រូវនៃជួរឆ្អឹង ប្រអប់ជើង​ អាចនំាទៅរកការ ឈឺប្រអប់ជើង  (ជំងឺរលាកសាច់ដុំបាតជើង plantar fasciitis, ដុះឆ្អឹងខ្ចី heel spur ជំងឺពកឆ្អឹងមេជើង bunions  ។ល។)
ហើយ ជង្គង់ គឺជាផ្នែកឈឺដំបូងបង្អស់ នឹង​វិឌ្ឍន៍​​មុនពេលទៅដល់ត្រគាក ឆ្អឹងផាល និងតួឆ្អឹងខ្នងទំាង​ស្រុង។
​ការបន្ថយការ ឈឺ ប្រអប់ជើង​ និង ជង្គង់រយះពេលវែង​ អាចសំរេចទៅបានគឺមានតែដោះស្រាយទៅ លើរឹសនៃបញ្ហា​តែមួយគត់។ ឱសថបំបាត់ការឈឺចាប់​ និងប្រឆំាងការរលាក​ គ្រាន់តែបន្ថយការ ឈឺចាប់ បណ្តោះអាសន្នប៉ុណ្ណោះ​ ហើយ​ថែម​​ទំាង​ធ្វើអោយមានបញ្ហាសុខភាពផ្សេងៗទៀតផង។  ភាពជោគជ័យនៃការព្យាបាលរបស់យើងទៅលើជំងឺ​ ឈឺប្រអប់​ជើង និង/ឬ ជង្គង់ រុំារ៉ៃ មាន៦វិធីសាស្រ្តៈ

  1) ព្យាបាលបែប ខាយរ៉ូព្រែកធីក ដោយសំរួលឆ្អឹងខ្នង ឆ្អឹងផាល ជង្គង់ និង ប្រអប់ជើង ដើម្បីកែប្រែ ចលនា ដែលគ្មានលំនឹង

2) ប្រើប្រាស់ ឧបករណ៍ ឬម៉ាស៊ីនផ្សេងៗ (Physiotherapy modalities) ជាជំនួយ ដើម្បីពន្លឿនដំណើរ ការ​នៃការព្យាបាលការ ​របួស​ជាលិការ ទាំងឡាយ។

3) ប្រសិនបើចាំបាច់ តំរូវអោយពាក់ ទ្រនាប់បាតជើង ដើម្បីកែប្រែជួរឆ្អឹង ប្រអប់ជើង បំបាត់ការរមួល សាច់ដុំបាតជើង និង​ សន្លាក់ជង្គង់។

4) ប្រើប្រាស់អាហារបំប៉នដែលមានសារធាតុ Glucosamine Sulphate   Chondroitin Sulphate  MSM ព្រមទាំងធាតុខនិជ​និងវីតាមីនផ្សេងៗទៀតដើម្បីជួយជូសជុលភាព ខូចខាតនៃឆ្អឹងខ្ចីជង្គង់  និង ជាលិកាទន់ផ្សេងៗទៀត។

5) មានលំហាត់ប្រាណត្រឹមត្រូវ ដើម្បីពង្រឹងការវិវឌ្ឍន៍ផ្សេងៗទៀតនៃគ្រោងសន្លាក់ឆ្អឹងឯទៀតៗ។

6) ផ្តល់ដំបូន្មានអំពីរបៀបរស់នៅ ដើម្បីកាត់បន្ថយជំងឺស្រ្តេស ដែលពាក់ព័ន្ធនឹងសន្លាក់  (តួយ៉ាង ដូចជាជ្រើសរើសប្រភេទស្បែកជើងមិនបានត្រឹមត្រូវ ដែលអាចបង្កអោយមានបញ្ហាកាន់តែយូរ...។)

សូមកុំស្ទាក់ស្ទើរទាក់ទងមកយើងខ្ញុំ ប្រសិនបើលោកអ្នកចង់អញ្ជើញមកពិនិត្យ។

Picture
ខាយរ៉ូព្រែកធីក ប្រើវិធីសាស្រ្ត ព្យាបាលដោយដៃ។


Picture
ថតឆ្អឹងដោយកាំរស្មីអ៊ិច មាន​ប្រយោជន៍​ដើម្បីរក​រោគ​​​​
​វិនិ​ច្ឆ័​យ​។


Picture
ព្យាបាលដោយ ប្រើម៉ាស៊ីន និង​ឧបករណ៍ពិសេសៗ ដើម្បីពន្លឿ​ន​​​​ដំណើរការនៃការព្យា​បា​ល។​


Picture
ទ្រនាប់បាតជើង ធ្វើឡើងដើម្បី កែតំរូវ  មានលក្ខណៈពិសេស​ អាចជា​ផ្នែកមួយសំខាន់នៃការ​ព្យាបាល ជង្គង់។ 


67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012