International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
ខាយរ៉ូព្រែកធីក គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តថែទាំសុខភាព​ និងជាអ្នកផ្តល់ការថែទាំសុខភាពបឋមធំជាង
គេបំផុតលំដាប់ទី ៣ នៃលោកប៉ែកខាងលិច បន្ទាប់ពីវេជ្ជសាស្រ្ត និងទន្តសាស្រ្ត។ មានពេទ្យខាយរ៉ូព្រែក
ធីក (ពេទ្យជំនាញព្យាបាលឆ្អឹងខ្នង) ប្រហែលជា ១០០,០០០ នាក់នៅលើពិភពលោកនេះ។

Picture
ទ្រឹស្តីជាមូលដ្ឋាននៃខាយរ៉ូព្រែកធីក ទាក់ទងទៅនឹងភាពពិតដែលថាប្រព័ន្្ធ​ប្រសាទគ្រប់គ្រងសរីរាង្គ​ ជាលិកា និងកោសិកាទាំងអស់នៃសារពាង្គកាយ
ទាំងមូល។​ នៅពេលប្រព័ន្ធទាក់ទងរបស់សសៃប្រសាទត្រូវបានបង្អាក់ វាកើតឡើងដោយសារបញ្ហាទំរង់ និង/ឬមុខងារ របស់ឆ្អឹងខ្នងខុសប្រក្រតី ដូច្នេះការឈឺចាប់ និងជម្ងឺក៏កើតមានឡើង។ តាមការស្រាវជ្រាវនាពេល
បច្ចុប្បន្ន ទាំងផ្លូវការ និងមិនផ្លូវការ នៃវិជ្ជាជីវៈខាយរ៉ូព្រែកធីក ផ្តល់ការគាំទ្រ
ចំពោះទ្រឹស្តីនេះ។

អ្នកជម្ងឺកាន់តែច្រើនឡើងៗ កំពុងស្វែងរកខាយរ៉ូព្រែកធីក ដើម្បីព្យាបាល:

Picture
ឈឺខ្នង ឈឺចង្កេះ
ឈឺក
ឈឺជង្គង់ កែងដៃ បាតជើង កដៃ ។ល។...
ទទួលរងភាពតានតឹងជាប្រចាំ (ដូចជាការប្រើប្រាស់
កុំព្យូទ័រច្រើនម៉ោង ជាដើម...)
ឈឺក្បាល
ឈឺខ្នងកំឡុងពេលមានផ្ទៃពោះ
របួសដោយសារការលេងកីឡា
។ល។...


Picture
Chiropractic is Unique ខាយរ៉ូព្រែកធីក គឺខុសប្លែកពីគេ

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក​​ពិនិត្យមើលឆ្អឹងខ្នងដើម្បីវាយតម្លៃទៅលើទំរង់ និងមុខងាររបស់ឆ្អឹង។ នេះហើយដែលធ្វើឲ្យការព្យាបាលបែបខាយរ៉ូព្រែកធីក
ខុសប្លែកពីវិធីថែទាំសុខភាពផ្សេងៗទៀត។​ ឆ្អឹងកងខ្នងរបស់មនុស្សយើងគឺ
ជាស៊េរីនៃឆ្អឹងដែលអាចបត់បែនបាន ដែលភ្ជាប់ពីឆ្អឹងលលាដ៏ក្បាលរហូត
ដល់ឆ្អឹងកណ្តាលត្រគាក។  សរសៃប្រសាទ ៣១គូ នៃឆ្អឹងខ្នង សន្ធឹងចុះក្រោម
ទៅឆ្អឹងខ្នង ចាប់ពីខួរក្បាលហើយចាក់ចេញមកតាមរយៈរន្ធឆ្អឹងខ្នង។ សរសៃ
ប្រសាទចេញពីឆ្អឹងខ្នងហើយបង្កើតជាប្រព័ន្ធស្មុគស្មាញមួយដែលជះ
ឥទ្ធិពលដល់គ្រប់ជាលិកាទាំងអស់ក្នុងសារពាង្គកាយរបស់យើង។

ការគិតច្រើន ភាពតានតឹង ការធ្វើការហួសហេតុពេក គ្រោះថ្នាក់ ការដួល និងកត្តាផ្សេងៗទៀតជាច្រើន
បានធ្វើឲ្យជួរឆ្អឹងខ្នងខុសគន្លាក់ ឬក៏ខួចខាត ដែលអាចបណ្តាលឲ្យរំខានដល់ឬសសរសៃប្រសាទនៃឆ្អឹង។
ការរំខាននេះ តែងតែជាកត្តាធ្វើឲ្យបង្អាក់ដំនើរការក្នុងរាងកាយ។ ក្នុងនាមជាវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក យើងខ្ញុំជឿជាក់ថាការកាត់បន្ថយ ឬការបំបាត់នូវការរំខាននេះ អាចធ្វើឲ្យរាងកាយរបស់លោកអ្នកដំនើរ
ការទៅយ៉ាងល្អ និងមានប្រសិទ្ធិភាព។ ក្នុងស្ថានភាពនេះ លោកវេជ្ជបណ្ឌិត ជាអ្នកមានឥទ្ធិពលដោយ
ផ្ទាល់ទៅនឹងសុខភាពរបស់លោកអ្នក។ 


Picture
មន្ទីរព្យាបាលរបស់យើងខ្ញុំ ក៏មានកម្មវិធីទាក់ទងនឹង
អាហារូបត្ថម្ភ និងលំហាត់ប្រាណ កម្មវិធីសុខភាពនិងការ
ផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នក
ដើម្បីផ្សព្វផ្សាយអំពី
សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត។​ ខណៈពេលដែលលោកវេជ្ជបណ្ឌិត មិនប្រើប្រាស់ឱសថ ឬការវះកាត់ ក្នុងការព្យាបាលលោក
អនុញ្ញាតឲ្យអ្នកជម្ងឺប្រើប្រាស់ឱសថនៅពេលណាដែលចាំបាច់
ខ្លាំង។ ជាការពិត វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក វេជ្ជបណ្ឌិតផ្នែកវេជ្ជ​
សាស្រ្ត ពេទ្យព្យាបាលដោយចលនា ព្រមទាំងអ្នកឯកទេសខាង
ព្យាបាលជម្ងឺផ្សេងៗ ធ្វើការជាដៃគូនៅក្នុងផ្នែកសុខភាពការងារ ឱសថសម្រាប់កីឡា និងការអនុវត្តដើម្បីសុខភាពល្អជាច្រើនទៀត។


Chiropractic is Safe ការព្យាបាលបែបខាយរ៉ូព្រែកធីកគឺមានសុវត្ថិភាព

របាយការណ៍អំពីការធានារ៉ាប់រង​ និងករណីនៃការកាត់ក្តីមួយចំនួនបានបង្ហាញជានិច្ចកាលទៅកាន់
សាធារណៈថា ការព្យាបាលបែបខាយរ៉ូព្រែកធីក គឺជាច្រកទ្វារដ៏មានសុវត្ថិភាពបំផុតដើម្បីចូលទៅ
កាន់វិថីសុខភាពល្អ។ ទោះជាគ្មានវិធីសាស្រ្តណាដែលមាន សុវត្ថិភាព ១០០% ក៏ដោយ ក៏លោកវេជ្ជ
បណ្ឌិតខាយរ៉ូព្រែកធីក មានជំហររឹងមាំលើរបាយការណ៍អំពីភាពមានសុវត្ថិភាពនិងប្រសិទ្ធិភាព ដែលវាប្រសើរជាងការព្យាបាលដ៏ទៃ។ ដើម្បីយល់ឲ្យកាន់តែច្បាស់អំពី សុវត្ថិភាពនៃការព្យាបាលនេះ​ សូមចូលទៅកាន់គេហទំព័រ www.chiropracticissafe.org


Chiropractic are Doctor - Chiropractors សុទ្ធតែជាវេជ្ជបណ្ឌិត ជំនាញផ្នែកព្យាបាលឆ្អឹង

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក​ បានទទួលការអប់រំវិជ្ជាជីវៈស្មើនឹងវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្ត (MDs). ។

ដើម្បីទទួលបានសញ្ញាប័ត្រខាយរ៉ូព្រែកធីក បេក្ខជននីមួយៗត្រូវតែបញ្ចប់ថ្នាក់ក្រោមបរិញ្ញាប័ត្រជាមុន
សិន ហើយបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ និងចុះអនុវត្តរយៈពេល ៤ឆ្នាំទៀតនៅឯវិទ្យាស្ថាន
ខាយរ៉ូព្រែកធីក។ ចំនេះដឹងយ៉ាងទូលំទូលាយនៃប្រព័ន្ធរាងកាយមនុស្ស ព្រមទាំងវិធីសាស្រធ្វើរោគ
វិនិច្ឆ័យអាចអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត ពិនិត្យអ្នកជម្ងឺ បញ្ជាក់ពីភាពមិនប្រក្រតីរបស់ឆ្អឹងខ្នង និងពិនិត្យពីតម្រូវការផ្សេងៗយោងទៅលើសេវាសុខភាពដែលមានផ្តល់ជូន។



Chiropractors are primary health care providers 
វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកគឺជាភ្នាក់ងារផ្តល់សេវាសុខភាពដ៏ចម្បង
 
នៅក្នុងសហរដ្ឋអាមេរិច មជ្ឈមណ្ឌលសិក្សាអំពីគោលនយោបាយសុខភាព Center for Studies in Health Policy States “វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក អាចផ្តល់នូវតំហែទាំសុខភាពបឋម ៣ កម្រិត ហេតុដូច្នេះ
ហើយក៏ក្លាយជាភ្នាក់ងារតំហែទាំសុខភាពចម្បង ដូចវេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (MDs) និងវេជ្ជបណ្ឌិតផ្នែក
គ្រោងឆ្អឹង (DOs)  ផងដែរ។ វេជ្ជបណ្ឌិត    ខាយរ៉ូព្រែកធីក គឺជាអ្នកនាំផ្លូវទៅរកប្រព័ន្ធថែទាំសុខភាព និងជាអ្នកអនុវត្តឯករាជ្យដែលផ្តល់សេវាតំហែទាំចម្បង។ មន្ទីរព្យាបាលរបស់វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក គឺជាច្រកទ្វារពោរពេញទៅដោយវិសាលភាពនៃសេវាកម្ម”។


Chiropractic is a licensed health care profession 
ការព្យាបាលបែបខាយរ៉ូព្រែកធីកត្រូវបានចេញអជ្ញាប័ណ្ណបញ្ជាក់អំពីវិជ្ជាជីវៈតំហែទាំសុខភាព

នៅក្នុងសហរដ្ឋអាមេរិច វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកត្រូវបានផ្តល់សិទ្ធិ និងទទួលស្គាល់អស់រយៈពេល
ជាច្រើនទសវត្សរ៍មកហើយនៅគ្រប់រដ្ឋទាំងអស់។នៅទ្វីបអាស៊ី លោកត្រូវបានទទួលស្គាល់ក្នុងប្រទេស
ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហុងកុង។
 
នៅប្រទេសកម្ពុជា យើងខ្ញុំកំពុងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីទទួលស្គាល់និងពង្រឹងវិជ្ជាជីវៈ
ព្យាបាលបែបខាយរ៉ូព្រែកធីកផងដែរ។

Chiropractic is based on sound scientific​​ principles 

ខាយរ៉ូព្រែកធីកអាស្រ័យលើគោលការណ៍សម្លេងតាមបែបវិទ្យាសាស្រ្ត

ជាការពិតណាស់ដែលថា ប្រព័ន្ធប្រសាទជាម៉ាស៊ីនដ៏សំខាន់មួយសម្រាប់គ្រប់គ្រងសារពាង្គកាយទាំង
មូលដែលវាជាវិទ្យាសាស្រ្តពិតមិនអាចប្រកែកបាន។​ ទំនាក់ទំនងវាទៅនឹងឆ្អឹងខ្នងគឺផ្តោតទៅលើការ
អនុវត្តនៃខាយរ៉ូព្រែកធីក។ ឆ្អឹងខ្នងមនុស្សវិវឌ្ឍន៍ពេលនៅក្នុងផ្ទៃម្តាយ ដើម្បីផ្តល់មុខងារសំខាន់ៗពីរ:

(1) ផ្តល់ឲ្យឆ្អឹងមានចលនា

(2) ការពារខួរឆ្អឹងខ្នង។ នៅពេលឆ្អឹងកងខ្នងចាប់ផ្តើមខុសជួរគ្នា ដោយសារមានរបួស ឬការរងរបួសផ្ទួនៗ នឹងមានផលវិបាកពីរសំខាន់ៗលេចឡើង:

​           (A) ចលនារបស់ឆ្អឹងចាប់ផ្តើមមានកម្រិត ហើយ

           (B) សរសៃប្រសាទឆ្អឹងខ្នងលៀនចេញពីខួរឆ្អឹងព្រមគ្នា។


Picture
យើងប្រើពាក្យថា “Subluxation” ដើម្បីពិពណ៌នាអំពីការបង្អាក់នេះ។ ការរំខាននៃសរសៃប្រសាទ អាចនាំ
ទៅរកការឈឺចាប់ ពិការភាព និងនាំឲ្យមានឱនភាពក្នុង
ជីវិត។ ផ្ទុយទៅវិញការបណ្តេញភាពរំខាននេះចេញ បង្ហាញថា
សុខភាពលោកអ្នកនឹងត្រឡប់ទៅរកសភាពល្អដូចដើមវិញ។
តាមរយៈការកែតម្រូវឆ្អឹងខ្នង លោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក ខិតខំប្រឹងប្រែងជួសជុលសរសៃប្រសាទឲ្យមានដំនើរការធម្មតា
វិញ។ បន្ទាប់មករាងកាយរបស់លោកអ្នកអាចទទួលយកបាន
យ៉ាងល្អ ដូច្នេះហើយវាជួយកាត់បន្ថយអាការៈឈឺចាប់ ហើយ
សុខភាពរបស់លោកអ្នកនឹងល្អវិញបន្តិចម្តងៗ។


វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក ផ្តល់ការព្យាបាលដែលមានប្រសិទ្ធិភាព និងចំនាយអស់ថវិកាតិច

Picture
ការសិក្សាជាច្រើនត្រូវបានអនុវត្តបើ​យោងតាមស្តង់ដារវិទ្យា
សាស្រ្ត និងត្រូវបានផ្សព្វផ្សាយដោយអង្គការមួយចំនួនមិនពាក់
ព័ន្ធនឹងវិទ្យាស្ថាន ឬសមាគមខាយរ៉ូព្រែកធីក ហើយបន្តបង្ហាញ
អំពីភាពទទួលយកបាន និងប្រសិទ្ធិភាពនៃការព្យាបាលបែប
ខាយរ៉ូព្រែកធីក។ ការសិក្សាមួយក្នុងចំនោមការសិក្សាថ្មីៗនេះ ដែលបានចូលរួមពីក្រសួងសុខាភិបាលនៃរដ្ឋ Ontario អះអាងថា “ យោងតាមភស្តុតាង ជាពិសេសតាមរយៈកម្មវិធីសិក្សាពីការ
ព្យាបាលជម្ងឺបែបវិទ្យាសាស្រ្តបញ្ជាក់ថា ការទទួលយកការ
ព្យាបាលឆ្អឹងខ្នងពីលោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក គឺពិតជា
មានប្រសិទ្ធិភាពជាងវិធីផ្សេងៗដើម្បីព្យាបាលអការៈឈឺ
ចង្កេះ...។​ វាពិតជាជួយសន្សំសំចៃបានច្រើនប្រសិនបើលោក
អ្នកផ្លាស់ប្តូរវិធីព្យាបាលពី វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តមកជា
វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកវិញ។”

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក គឺជាប្រភពតំហែទាំសុខភាពដ៏មានប្រសិទ្ធិភាព។ ក្នុងការសិក្សាពីគ្រោងឆ្អឹង លោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក (DC)​ ផ្តោតទៅលើឆ្អឹងខ្នងរបស់មនុស្សដែលវាបានបង្កើតជាគំនិតមួយ
ថាលោកគឺជា “វេជ្ជបណ្ឌិតផ្នែកឆ្អឹងខ្នង”។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះមិនប្រាកដថាត្រឹមត្រូវ
ទាំងស្រុងនោះទេ។ លោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក ជាប្រភពធនធានមួយដ៏ប្រសើរក្នុងការគ្រប់គ្រង
ភាពតានតឹង បង្ការការរងរបួស កែតម្រូវនូវឥរិយាបថពេលធ្វើការ ព្រមទាំងមានការប្រឹក្សាអំពីរបបអាហារ
ប្រចាំថ្ងៃរបស់លោកអ្នកទៀតផង។
 
វិធីសាស្រ្តនៃការកែតម្រូវបែបខាយរ៉ូព្រែកធីក គឺមានសុវត្ថិភាព និងមានប្រសិទ្ធិភាព ដែលត្រូវបានអនុវត្ត​ស្ទើរតែមួយលានដង គ្រប់ម៉ោងព្យាបាលនៅក្នុងសហរដ្ឋអាមេរិច។

វាគ្មានទិន្នន័យច្បាស់លាស់ណាមួយមកបញ្ជាក់ថា ការព្យាបាលដោយខាយរ៉ូព្រែកធីក ជាវិធីព្យាបាល
ដែលធ្វើទុក្ខទោស ឬមានគ្រោះថ្នាក់អ្វីនោះទេ។ ការព្យាបាលដោយខាយរ៉ូព្រែកធីក មិនមែនជាជម្ងឺរាល
ដាល ហេតុដូច្នេះហើយការឆ្លើយតបរបស់រាងកាយចំពោះការថែទាំបែបខាយរ៉ូព្រែកធីក គឺស្ថិតនៅឆ្ងាយ
ពីការព្យាករណ៍ទុកមុនជាជាងភាពប្រតិកម្មចំពោះការព្យាបាលដោយប្រើឱសថ ឬវះកាត់។ នៅក្នុង
ប្រទេសអាមេរិចបានទទួលយកការព្យាបាលជិតមួយលានដងជារៀងរាល់ថ្ងៃ​ ហើយភាពស្មុគស្មាញកម្រ
នឹងកើតមានណាស់។ ប្រហែលជាមានសេចក្តីថ្លែងការណ៍សង្ខេបល្អបំផុតមួយទៅលើប្រធានបទស្តីអំពី
សុវត្ថិភាពដែលបានចុះផ្សាយនាឆ្នាំ ១៩៧៩ ដោយរដ្ឋាភិបាលនៃប្រទេសញូហ្សឺឡេន ដែលបញ្ជាក់អំពី
អត្ថប្រយោជន៍យ៉ាងពិសេសមួយនៃការសិក្សាការព្យាបាលបែបខាយរ៉ូព្រែកធីក ពួកគេបានបញ្ជាក់ថា:

“ភាពខ្វះខាតភស្តុតាងដែលបញ្ជាក់ថា​ វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកធ្វើឲ្យមានគ្រោះថ្នាក់តាមរយៈការមិន
យកចិត្តទុកដាក់ពិនិត្យជម្ងឺ វាត្រូវបានគេរកឃើញថា មានភស្តុតាងតែមួយគត់គឺ វេជ្ជបណ្ឌិតខាយរ៉ូព្រែក
ធីកសុទ្ធតែសំអាងលើរបាយការណ៍ស្តីពីភាពមានសុវត្ថិភាពដ៏ចំបងមួយ។”


Chiropractic Education ការសិក្សាអប់រំនៃការព្យាបាលបែបខាយរ៉ូព្រែកធីក

ខាយរ៉ូព្រែកធីក គឺជាវិជ្ជាជីវៈនៃការថែរក្សាសុខភាពធំជាងគេបំផុតលំដាប់ថ្នាក់ទី ៣ នៅលោកខាងលិច។ វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកទទួលការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ ស្មើនឹងភ្នាក់ងារផ្តល់សេវាសុខភាព
ផ្សេងៗទៀតដែរ។ ដើម្បីទទួលបានសញ្ញាប័ត្រជាវេជ្ជបណ្ឌិត គឺតម្រូវឲ្យបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ព្រមទាំង
ចំនាយពេលជាច្រើនម៉ោង នៅឯវិទ្យាស្ថានខាយរ៉ូព្រែកធីក ។ ការសិក្សាទាំងនេះគឺដូចនឹងការសិក្សារបស់
វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តដែរ។ សិស្រពេទ្យទាំងអស់ត្រូវបានហ្វឹកហាត់យ៉ាងម៉ត់ចត់ ដើម្បីឲ្យយល់
ច្បាស់អំពីការប្រើប្រាស់ ឧបករណ៍រួមមាន ម៉ាស៊ីនឆ្លុះកាំរស្មីអ៊ិច  (X-rays) វិធីសាស្រ្តនៃការពិនិត្យជម្ងឺ
និង បច្ចេកទេសក្នុងការតាមដានជម្ងឺ។ មុនពេលអនុវត្តនៅសហរដ្ឋអាមេរិច ពេទ្យខាយរ៉ូព្រែកធីកទាំងអស់
ត្រូវតែប្រលងជាប់ថ្នាក់ជម្រើសជាតិក៏ដូចជាទទួលបានលិខិតបញ្ជាក់ពីរដ្ឋ។​ បន្ទាប់មក ទោះជាយ៉ាងណា
ក៏ដោយ ក៏នៅមានរដ្ឋមួយចំនួនទាមទារឲ្យវេជ្ជបណ្ឌិតទាំងនោះចូលរួមរគ្គសិក្សាពីមន្ទីរព្យាបាលដើម្បី
បានទទួលសញ្ញាប័ត្រប្រចាំឆ្នាំ។


Picture
67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012