International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
Flexion/Distraction

សំរាប់ការព្យាបាល ឌីស ផ្នែកចង្កេះលានចេញ និងជំងឺ ឈឺចង្កេះ
Picture
Flexion/Distraction គឺជាវិធីសាស្រ្តសំរួលឆ្អឹង​ថ្មមៗ​បែប​ ខាយរ៉ូព្រែកធីក  ដើម្បីព្យាបាលជំងឺ ឈឺខ្នង ចង្កេះ​។ វិធីសាស្រ្តនេះ ត្រូវបានបង្ហាញ  និងពង្រឹង ដោយ គ្រូពេទ្យ ជំនាញផ្នែកព្យាបាលឆ្អឹង Chiropractors​ អស់រយះពេល ជាង40ឆ្នាំមកហើយ។

នៅគ្លីនិកយើងខ្ញុំ យើងខ្ញុំប្រើប្រាស់គ្រែពិសេស
Leander Motorized flexion / distraction table (ដូចក្នុងរូប)​ ដើម្បីផ្តល់នូវចលនាទាញអោយផ្នែក ចង្កេះ ដែលយើងខ្ញុំកំពុងពត់ ចេញពីគ្នា  និង ព្យាបាល។

ការពត់ឆ្អឹងដែលងាកចេញពីគ្នា គឺជាជំររើសមួយប្រសើរដើម្បី ព្យាបាលឆ្អឹងខ្នង ចង្កេះ ដែលមាន​សុវត្ថិភាព​​ជាងការ វះកាត់ ។ ការសិក្សាបែបវិទ្យាសាស្រ្តមួយ បានបង្ហាញថា​ អ្នកជំងឺ ឈឺខ្នង ​ចង្កេះ ច្រើន​ជាង 91% អាចជាសះស្បើយដោយមិន​បាច់ វះកាត់។

អ្នករកឃើញ វិធីសាស្រ្ត Flexion/Distraction លោក​វេជ្ជ. James Cox បានធ្វើការស្រាវ​ជ្រាវយ៉ាងល្អ​ ហើយបានប្រកាសជាសាធារណៈអំពីផលប្រយោជន៍របស់វា ក្នុងការ ព្យាបាលឆ្អឹង។ ​
Flexion/Distraction​ និងការបន្ថយសំពាធនៃឆ្អឹង ជួយបន្ធូរបន្ថយការ ឈឺខ្នង​ និងអោយ​ពួកគាត់​ត្រឡប់ទៅរកភាពរីករាយជាមួយនឹងជីវិតរបស់ពួកគាត់វិញដោយ...

  • បន្ថយសំពាធនៅលើ ឌីស នៃឆ្អឹង អោយទាបត្រឹម-192mm Hg
  • ពង្រីករន្ធឆ្អឹងដែលអាចអោយសរសៃឆ្លងកាត់( រន្ធដែលខួរឆ្អឹងឆ្លងកាត់) បានត្រឹម28%
  • បន្ថយសំពាធនៅលើសរសៃប្រសាទឆ្អឹង
  • ធ្វើអោយសន្លាក់ឆ្អឹងមានចលនាវិញ

ដោយយោងទៅលើ webMD

“ការបន្ថយសំពាធនៅលើឆ្អឹង គឺពន្យឺតឆ្អឹងថ្មមៗ។ ធ្វើដូចនេះ ផ្លាស់ប្តូរកំលាំង និងទីតាំងរបស់ឆ្អឹង។ វា នឹងដកសំពាធចេញពី ឌីស ដែលវាជាទ្រនាប់ទន់ម្យ៉ាងស្ថិតនៅចន្លោះ ឆ្អឹងកង។(...) យូរៗទៅ ការបន្ថយ​សំពាធបានមកពីការព្យាបាលបែបនេះ  អាច បង្កអោយឌីសលានចេញ​ ឬក្លនលូនឌីសបន្ថយវិញ​។​ ការធ្វើដូច្នេះ អាចដកសំពាធចេញពីសរសៃប្រសាទ  និងសំពាធចេញពី ផ្នែកផ្សេងៗទៀតនៃគ្រោង​ឆ្អឹង។​ ជាលទ្ធផល វាជួយជំរុញអោយមានចលនានៃទឹក អុកស៊ី​សែន និងវត្ថុរាវដែលមានសារធាតុ បំប៉ន ​ ចូល​ទៅ​ក្នុង ឌីស ហើយវាក៏ជាអាចសះស្បើយទៅតាមនោះដែរ។”

ជាមួយនឹងការព្យាបាលបែប ខាយរ៉ូព្រែកធីក វិធីសាស្រ្តនេះពិតជាមាន ប្រសិទ្ធិភាព ក្នុងការបន្ថយ ការ ឈឺ​ចាប់ ដោយសារ ឌីសលានចេញ ក្លនលូនឌីស រហែកឌីស  ប្រជុំរោគសញ្ញា ឈឺខ្នង  ឈឺជើង  sciatica ភ្លាត់​ឌីស ប្រជុំរោគសញ្ញានៃមុខទ្រនុងឆ្អឹង ឆ្អឹងកងគងលើឆ្អឹងកងមួយទៀត  (spondylolisthesis), transitional segment, ឆ្អឹងជំនីខុសគន្លាក់, ឈឺកណ្តាលខ្នង ខ្នងកោង គ្រេច​/រមួលសាច់​ដុំ​ ស្រុតឌីស​ ។ល។ ឈឺខ្នង​ និង ឈឺទ្រនុងឆ្អឹង ធ្ងន់ធ្ងរ ក៏ដូចជាមិនសូវ​ធ្ងន់ធ្ងរ​អាចព្យាបាលបានយ៉ាងមាន​​​​
ប្រសិទ្ធិ​ភា​ព​ ។​​ 

រយះពេល10ឆ្នំាកន្លងទៅនេះ មានការស្រាវជ្រាវជាច្រើនចំពោះមូលហេតុ និងការព្យាបាលការរបួសឌីស​។ លទ្ធផលនៃការស្រាវជ្រាវ គឺទទួលបានការពេញចិត្តខ្លំាងក្លាអំពីការព្យាបាលដ៏មានប្រសិទ្ធិភាព ​ជាងការវះកាត់។ ការព្យាបាលបែបខាយរ៉ូព្រែកធីក បានបង្ហាញអំពីជាច្រើនលើកច្រើនសារថា វាគឺជា​ទំរង់នៃការព្យាបាលដ៏មានប្រសិទ្ធិភាពដោយមិនប្រើថ្នាំ ឬការវះកាត់។


ឧបករណ៍សំរួលឆ្អឹងក Neck Posture Pump
Picture
ឈឺឆ្អឹងក គឺជាជំងឺរាលដាល នាសម័យទំនើបបច្ចុប្បន្ននេះ។​​ តើអ្នកណាខ្លះដែលមិនធ្លាប់លឺថា​មានអ្នករឹងកញ្ចឹងក​ក្រោយ​ពេលធ្វើការ​ ឈឺ/ឬ ស្ពឹក/ឈឺដូចម្ចុលចាក់ ឈឺចុះតាមដៃ​ (ជាញឹកញាយនៅដៃស្តាំ)?
មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅ​ គឺដោយសារ​យើងអង្គុយ ងោកក្បាលចុះក្រោម ស្ទើរតែគ្រប់ពេល។​​ ពេលយើងពិនិត្យមើលឆ្អឹងករបស់អ្នកដែលធ្វើការក្នុងការិយាល័យ  តាមរយះកាំរស្មីអ៊ិច x-ray (និង​កាន់តែធ្ងន់ធ្ងរទៀតនោះ គឺការដែលបង្កើនការ​ប្រើប្រាស់​ទូរស័ព្ទ​smartphones និងមាន ឥរិយា​បទ​មិន​​ត្រឹមត្រូវ) ជាធម្មតាពួកគេ​បាត់បង់កំណោងឆ្អឹងពីធម្មជាតិ ​នៅផ្នែកឆ្អឹងកញ្ចឹងក​ ដែលវាសំខាន់​​
ណា​ស់​​​​​​សំរាប់សុខភាពនៃ ទ្រនុងឆ្អឹង ទាំងមូល។ កំណោងនេះ​អនុញ្ញាត្តអោយកបត់បែនបាន​ និងស្រូប​យក​ បូមយកដូចជា រឹស័រ។ ពេលបាត់កំណោង​សាច់ដុំនៅខាងក្រោយកញ្ចឹងក និងស្មាឡើងតឹង។​ វាក៏​ចាប់​ផ្តើមរលាករុំារ៉ៃ។ តំាងពីពេលដែលឆ្អឹងមិនអាចបត់បែនបាន វាចាប់ផ្តើមអន់ថយ ហើយ ឌីស ដែល​នៅចន្លោះឆ្អឹងនោះ ចាប់ផ្តើមខូចខាត ហើមប៉ោង និងធ្លុះធ្លាយ (ភ្លាត់ឌីស)។

Picture
ប្រសិនបើ ឆ្អឹងបាត់បង់កំណោង ឌីស ទំាងអស់​នឹងត្រូវសង្កត់ ហើយសារធាតុរាវដែលធ្វើអោយ​រអិល និងមិនអាចជ្រាបចូលបានទៀតឡើយ។ ​វាបង្កអោយសន្លាក់ស្ងួត រឹង មុនអាយុកាល និង​អន់ថយតែម្តង។

ឧបករណ៍ Posture Pump​ កាត់បន្ថយសំពាធ  និងបន្ថែមជាតិទឹកទៅអោយ​ ឌីស នៃឆ្អឹងកង​ដែល​ខូច​​កំឡុងពេលឆ្អឹងកងទាំងនោះត្រូវ បាន រៀបអោយ​ត្រូវតាមជួរនៃឆ្អឹង​មករូបរាងដើម ដែលមាន​កំ​ណោងពីធម្មជាតិវិញ។  វាជាការធ្វើអោយប្រសើរឡើងដ៏ធំធេងមួយបើប្រៀបធៀបទៅនឹងការទាញទំរង់ឆ្អឹងកងធម្មតាដែល​កំណោងឆ្អឹងពីធម្មជាតិនោះត្រូវបង្ខំ អោយបាត់!

ការពង្រីក និងកន្ត្រាក់ នៃខ្យល់បំប៉ោងបីខុសៗគ្នា(បំប៉ោងដោយដៃ) ធ្វើការជាមួយនឹងចលនាយោលចុះ​ឡើងដើម្បីអោយឌីសស្រូបយក និងរឹតយកសារធាតុទឹក។ការពង្រីកកាន់តែមានរយះពេលវែងកាន់តែជួយអោយឆ្អឹងកងកមានកំណោង។​​

នៅគ្លីនិកយើងខ្ញុំ ប្រើប្រាស់ឧបករណ៍នេះ រួមផ្សំនឹងការព្យាបាលបែបខាយរ៉ូព្រែកធីកព្យាបាលដោយ​ចលនានិងប្រើម៉ាស៊ីនពិសេសព្យាបាលសាច់ដុំជាជំនួយដើម្បីបញ្ឈប់ភាពអន់ថយនៃឆ្អឹងនិងសំរេច​បាននូវការ​ជាសះស្បើយពីការឈឺក ស្មា និង​ឈឺក្បាល​រយះពេលវែង។ 

លោក C. Norman Shealy ជាអ្នកស្រាវជ្រាវ​ និង​ជាគ្រូពេទ្យឯកទេសខាងវះកាត់ ប្រព័ន្ធសរសៃ ប្រសាទដ៏ល្បីល្បាញ​ម្នាក់ទូទាំងពិភពលោក​បាន​​បង្ហាញតាមរយះ​ MRI ថាឧបករណ៍​សំរួល​ឆ្អឹងក Posture​ Pump​ កាត់បន្ថយនូវការ​ហើម​ប៉ោង​នៃ​ឌីស និងចំនុចវៀចនៃខួរឆ្អឹង ខណៈ​ពេល​ដែល​ពង្រឹងនូវកំណោងឆ្អឹងក និងជួរឆ្អឹងមាន​លំនឹង។

Picture
Picture
67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012