International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី

Picture
លោកវេជ្ជបណ្ឌិត Christophe Savouré គឺជាវេជ្ជបណ្ឌិតមួយរូប​ដែលបាន​បញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់​នៅ​ឯ​មហាវិទ្យាល័យ Life Chiropractic College West (១៩៩៣) ជាមហាវិទ្យាល័យប្រកប​ដោយ​កិត្យានុភាពខាង​ ព្យាបាលឆ្អឹងខ្នង​ បែប​ ខាយរ៉ូព្រែកធីក ដែលស្ថិតនៅឆ្នេរសមុទ្រភាគ​ខាងលិចនៃ​សហរដ្ឋ​អាមេ​រិច។​បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានក្លាយជាអ្នកជំនាញ​ខាង ខាយរ៉ូព្រែកធីក​ជាច្រើនឆ្នំានៅរដ្ឋ​កាលីហ្វរញ៉ា ប្រទេសអង់គ្លេស ស្កុតឡែន​ ថៃ វៀតណាម​ និងនាពេលបច្ចុប្បន្ននេះ​គឺ​ប្រទេស​កម្ពុជា។

លោកវេជ្ជបណ្ឌិតបានធ្វើការអស់រយះពេលជាង ១២ឆ្នាំមកហើយនៅទ្វីបអាស៊ី ហើយលោក​សង្កេតឃើញថាតំរូវការនៃការព្យាបាលបែប ខាយរ៉ូព្រែកធីកមានការកើនឡើងច្រើន នៅក្នុងប្រ​​​ទេស​កម្ពុជាយើងនេះ។ ពេទ្យ​ ខាយរ៉ូព្រែកធីក ពេទ្យព្យាបាលឆ្អឹងខ្នង ​នៅប្រទេសជិតខាង​ ក៏តែងតែសង្កេត​ឃើញថាមាន​អ្នកជំងឺជាច្រើន ធ្វើដំណើរទៅបរទេស ដើម្បីស្វែងរកការព្យាបាលបែប ខាយរ៉ូព្រែកធីក នេះ ដែល​មិនទាន់មានពីមុនមក ហើយឥលូវនេះមាននៅក្នុងប្រទេសកម្ពុជាយើងហើយ។

លោកវេជ្ជបណ្ឌិត ​ Christophe Savouré គឺជាអ្នកចូលចិត្តដើរកំសាន្ត។ លោកបានធ្វើដំណើរទៅ​គ្រប់ទ្វីបទំាងអស់ ជាពិសេសទៅតំបន់ដាច់ស្រយាល។ កំឡុងពេលដើរកំសាន្ត លោកបាន​ជួយមនុស្សដែលត្រូវការជំនួយពីលោក។ លោកមានសេចក្តីរីករាយពិភាគ្សាជាមួយពួកគាត់​អំពីការថែទាំសុខភាពបែបធម្មជាតិ ដើម្បីផ្លាស់ប្តូររបៀបរស់នៅ។

លោក វេជ្ជបណ្ឌិត ជាសមាជិកមួយរូបនៃសមាគម International Chiropractic Association។​ លោកបានប្រលង​ជាប់ជាស្ថាពរដោយទទួលបានលិខិតបញ្ជាក់ពីរដ្ឋកាលីហ្វរញ៉ា។​ ហើយថ្មីៗនេះ លោកក៏បាន​ទទួលអាជ្ញាប័ណ្ណដែលបញ្ជាក់ថា  លោកគឺជា វេជ្ជបណ្ឌិត ខាយរ៉ូព្រែកធីក មួយរូប​ក្នុងចំណោម​ វេជ្ជបណ្ឌិត ខាយរ៉ូព្រែកធីក ដែលគេទទួលស្គាល់ទំាង១៥រូប នៅប្រទេសថៃ។

លោកវេជ្ជបណ្ឌិត Christophe​ កំពុង​សហការជាមួយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ដើម្បី​រងចាំការទទួលស្គាល់ការព្យាបាលបែប ខាយរ៉ូព្រែកធីក និងក៏ជាការទទួលស្គាល់ថា  ជាមន្ទីរព្យាបាល បែប ​ខាយរ៉ូព្រែកធីក ​លើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ 


67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012