International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
Picture
             ការព្យាបាលដោយទាញពន្លាឌីស

DTS​ ការព្យាបាលដោយទាញពន្លាឌីស គឺជាការព្យាបាលជំនួសឲ្យការវះកាត់យ៉ាងមានប្រសិទ្ធិ
ភាពចំពោះបញ្ហាឌីស និងភាពសឹករិចរិលនៃឆ្អឹងទ្រនុងខ្នង


ការទាញពន្លាឆ្អឹងកងខ្នង ត្រូវបានផ្សព្វផ្សាយថាជាវិធីសាស្រ្តដែលមានសុវត្ថិភាព និងប្រសិទ្ធិភាពដោយ
គ្មានភាពប្រថុយប្រថានធម្មតាទាក់ទងទៅនឹងរោគឆ្លងដូចជាការចាក់ថ្នាំ ថ្នាំសន្លប់ ឬក៏ការវះកាត់។
ICC មានសេចក្តីសោមនស​នឹងធ្វើការណែនាំជូនពីការព្យាបាលដំបូងគេបំផុតនេះនៅកណ្តាលទីក្រុងភ្នំពេញ
នៃប្រទេសកម្ពុជា។


ការព្យាបាលដោយ DTS មានលក្ខណៈសាមញ្ញ ប៉ុន្តែវាជាឧបករណ៍មានភាពវ័យឆ្លាតដែលត្រូវបាន
ផលិតឡើងដោយរោងចក្រផលិតឧបករណ៍ស្តារកាយសម្បទាឈានមុខគេនៅក្នុងសហរដ្ឋអាមេរិក​ ដែលមានឈ្មោះថា
The Chattanooga Group​ ។ បច្ចេកទេស DTS ត្រូវបានបង្កើតឡើងដំបូងនៅក្នុង
ប្រទេសអាមេរិច ហើយបច្ចុប្បន្នត្រូវបានទទួលស្គាល់ថាជាឧបករណ៍ព្យាលឈានមុខគេសម្រាប់បំបាត់
អាការៈឈឺខ្នង និងក ដែលជាការឥទ្ធិពលពីបញ្ហាឌីស ឬភាពសឹករិចរិលនៃឆ្អឹងកង។ ប្រសិនបើលោកអ្នក
មានបញ្ហាឈឺចង្កេះ ត្បៀតសរសៃប្រសាទ ឈឺរលាកសរសៃពួរ ឈឺក ឬក៏រោគសញ្ញាផ្សេងៗទាក់ទងទៅ
នឹងការខូច ឬសឹកឌីសមានដូចជា ហើមឌីស ឌីសលយចេញមកក្រៅ លៀនឌីស និង រន្ធសរសៃប្រសាទ
តូចចង្អៀត...វិធីសាស្រ្តព្យាបាលដោយគ្មានការវះកាត់និងថ្នមៗនេះអាចផ្តល់ឲ្យលោកអ្នកនូវភាពធូរស្រាល។

 
តើវាដំនើរការយ៉ាងដូចម្តេច?
តើ DTS អាចព្យាបាលបានអ្វីខ្លះ?
ដំនាក់កាលនៃការព្យាបាល
ហេតុអ្វីបានជាការព្យាបាលដោយ DTS មានភាពជោគជ័យជាងជម្រើសនៃការព្យាបាល
ដទៃទៀត?

ហេតុអ្វីតម្រូវឲ្យមានការធ្វើលំហាត់ប្រាណ និងការព្យាបាលផ្សេងៗទៀត?
តើការឈឺចុកចាប់របស់ខ្ញុំនឹងបាត់ទៅវិញដែរឬទេ?
តើកម្មវិធីនៃការព្យាបាលរបស់ខ្ញុំចំនាយរយៈពេលប៉ុន្មាន?
តើការទាញពន្លាឆ្អឹងកងគឺជាវិធីសាស្រ្តព្យាបាលថ្មីឬ?
តើការសិក្សាបញ្ជាក់ដូចម្តេចខ្លះចំពោះការទាញពន្លានេះ?



តើវាដំនើរការយ៉ាងដូចម្តេច?
បច្ចេកទេសនៃការព្យាបាលទាញពន្លាឆ្អឹងកងនេះបានបង្ហាញពីសមត្ថភាពនូវការទាញញែកឆ្អឹងកងចេញ
ពីគ្នាយ៉ាងស្រាលៗ បង្កើតចន្លោះប្រហោងផ្នែកខាងក្នុងនៃឌីសដែលជាគោលដៅដែលយើងចង់បាន។
‘ប្រសិទ្ធិភាពនៃចន្លោះប្រហោង’ នេះត្រូវបានគេដឹងថាជាសំពាធអវិជ្ជមានផ្នែកខាងក្នុងនៃឌីស។ សំពាធ
អវិជ្ជមានអាចនឹងនាំឲ្យការទាញនៃឌីសដែលលៀន ឬហើមត្រលប់ចូលទៅក្នុងវិញ ហើយបន្ថយសំពាធ
ដែលមានទៅលើ
ឬសសរសៃប្រសាទ ថង់ស្រោបខួរឆ្អឹងខ្នង ឬក៏ទាំងពីរតែម្តង។ វាមានអារម្មណ៍តិចតួច
បំផុតក្នុងពេលទាញម្តងៗ ប៉ុន្តែបន្ទាប់ពីការព្យាបាលបន្តិចម្តងៗ លទ្ធផលគឺមានប្រសិទ្ធិភាពខ្លាំង។


ការពន្លាជារង្វង់ និងការសម្រាកដោយផ្នែក បន្ទាប់ពីការព្យាបាលមួយរយៈពេល ជំរុញឲ្យមានការសាយ
ភាយនៃជាតិទឹក អុកស៊ីសែន ហើយនឹងសារធាតុទឹកសំបូរដោយជីវជាតិពីផ្នែកខាងក្រៅនៃឌីសឲ្យជ្រាប
ចូលទៅក្នុង។ ជីវជាតិទាំងនេះអាចធ្វើឲ្យជាតិសរសៃនៃឌីសដែលដាច់រហែក និងសឹករិចរិលចាប់ផ្តើម
ជាផ្សះឡើងវិញ។

សម្រាប់ចង្កេះ អ្នកជម្ងឺសម្រាកស្រួលដោយការគេងផ្ងារ ឬគេងផ្កាប់នៅលើម៉ាស៊ីនទាញពន្លាឌីស ជាមួយ
នឹងបន្ទះខ្សែដែលត្រឹមត្រូវព័ទ្ធជុំវិញចង្កេះ និងបន្ទះផ្សេងមួយទៀតព័ទ្ធជុំវិញផ្នែកខាងក្រោមទ្រូង។ សម្រាប់ក អ្នកជម្ងឺសម្រាកស្រួលដោយការគេងផ្ងារជាមួយនឹងបន្ទះកៅស៊ូទន់មួយគួដាក់ពីក្រោយក។ ​ អ្នកជម្ងឺជាច្រើនរីករាយក្នុងការព្យាបាល ដែលជាធម្មតា វាមានភាពអារម្មណ៍ថាស្រួលខ្លួន ហើយអាច
ទ្រាំទ្របានយ៉ាងល្អ។ មានអ្នកជម្ងឺជាច្រើនគេងលក់កំឡុងពេលព្យាបាល!


Picture
តើ DTS អាចព្យាបាលបានអ្វីខ្លះ?
DTS ការព្យាបាលទាញពន្លាឆ្អឹងកង គឺមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលករណីមួយចំនួនដូចខាង
ក្រោម
:
  •    បញ្ហាឌីសឆ្អឹងកងក*
  • ​​   បញ្ហាឌីសឆ្អឹងកងចង្កេះ*
  •    ភាពសឹករិចរិលនៃឆ្អឹងទ្រនុងខ្នង
  •    ឈឺចង្កេះ
  •    ឈឺក
  •    ឈឺរលាកសរសៃពួរ (ឈឺជើង)​ ឬឈឺដៃ
  •    រន្ធសរសៃប្រសាទតូចចង្អៀត​ (ភាពជោគជ័យមានកំរិតប្រសើរឡើងពី 20% to 50% )
  •    ភាពបរាជ័យពីការវះកាត់ឆ្អឹងខ្នង​ (ប្រសិនបើមិនមានដាក់ដែក ហើយអាស្រ័យលើអាការៈ)
  •    រលាកសន្លាក់ឆ្អឹង
  • ​​   សន្លាក់ឆ្អឹងខ្នងខុសគន្លាក់
    
* អាការៈជម្ងឺទាក់ទងនឹងឌីស សំដៅទៅលើការប្រមូលផ្តុំនៃការខុសគន្លាក់ដោយសារការសឹករិចរិលដែល
អាចឈានទៅដល់ការឈឺចង្កេះតាមអាយុកាលរបស់មនុស្ស (ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាថ្មី
បំផុតបានបង្ហាញថាមនុស្សមានអាការៈឈឺចង្កេះលឿនជាង ១៦ឆ្នាំ នៅក្នុងបញ្ជីនាពេលបច្ចុប្បន្ន!) វាត្រូវបានគេដឹងថាជាជម្ងឺឆ្អឹងកងសង្កត់ជាប់គ្នា។ មានដំនើរវិវឌ្ឍន៍សំខាន់ៗ ៣ យ៉ាងដែលបង្កើតឡើង
ជាជម្ងឺទាក់ទងនឹងឌីស
:
  •    ការបង្អាក់របស់ឌីសផ្នែកខាងក្នុង​ (ក្លន, ភ្លាត់, លៀន, ត្បៀតសរសៃ ។ល។)
  •    ជម្ងឺសឹកឌីស
  • ​​​   អស្ថេរភាពនៃការបែងចែករបស់សរសៃប្រសាទ
Picture
ដំនាក់កាលនៃការព្យាបាល
DTS ការព្យាលបាលទាញពន្លាឆ្អឹងកងនាំលោកអ្នកទៅកាន់ភាពធូរស្បើយយូរអង្វែងពីបញ្ហារ៉ាំរ៉ៃ។ វាមាន ៣ ដំនាក់កាលដែលត្រូវយកចិត្តទុកដាក់។

       ដំនាក់កាលទី១: ការព្យាបាល
       ដំនាក់កាលទី២: ស្ថេរភាពនៃរចនាសម្ព័ន្ធ
       ដំនាក់កាលទី៣: ការទ្រទ្រង់របស់ប្រព័ន្ធសាច់ដុំ


ដំនាក់កាលទី១: ការព្យាបាលចាប់ផ្តើម
DTS ការព្យាបាលដោយទាញពន្លា ត្រូវបានអនុវត្តនៅលើម៉ាស៊ីនដែលបានតុបតែងជាពិសេសមិនថាក្នុង
ទីតាំងគេងផ្កាប់ ឬក៏គេងផ្ងារ។ អ្នកជម្ងឺនៅតែស្លៀកសំលៀកបំពាក់ពេញលេញកំឡុងពេលព្យាបាល។ អ្នកជម្ងឺនឹងត្រូវបានគេតម្រូវឲ្យស្ថិតនៅទីតាំងយ៉ាងសមរម្យនៅលើម៉ាស៊ីន ហើយល្មមនឹងខ្សែក្រវ៉ាត់
ព័ទ្ធជុំវិញ។ ឧបករណ៍ទាញដែលគ្រប់គ្រងដោយកុំព្យូទ័រ ត្រូវបានគេដាក់កម្មវិធីដើម្បីផ្តល់នូវកម្លាំងទាញ
ស្រាលៗទៅលើឆ្អឹងកងខ្នង។ កម្លាំងទាញនេះត្រូវបានចែកចាយដោយផ្ទាល់ទៅដល់ប្រព័ន្ធខ្សែក្រវ៉ាត់។ ប្រព័ន្ធ
DTS ដាក់កម្លាំងទាញស្រាលៗហើយបន្ធូរមកវិញជារៀងរាល់នាទីតាមរយៈពេលនៃដំនាក់កាល។ ថេរវេលានៃការព្យាបាលសរុបជាទូទៅតិចជាង ១៨ នាទី ហើយជារឿយៗត្រឹម ៥ - ១០នាទីនៅពេលប្រើ
ដំបូង។ អ្នកជម្ងឺជាច្រើនប្រាប់ថា ជាធម្មតាមានអារម្មណ៍ថាកម្លាំងទាញស្រាលនិងថ្នមនៅតំបន់ចង្កេះ ឬជុំវិញត្រគាករបស់ពួកគេ។ ដោយសារការព្យាបាលដោយ
DTS ជាវិធីសាស្រ្តមូលដ្ឋានដែលផុ្តល់ភាព
ងាយស្រួល អ្នកជម្ងឺតែងតែប្រាប់ថាមានអារម្មណ៍ធូរស្រាល និងធូរភាពតានតឹងកំឡុងពេលព្យាបាល។ មានអ្នកជម្ងឺជាច្រើនក៏គេងលក់។​


ការធ្វើឲ្យឌីសមានជាតិទឹកឡើងវិញ
នៅពេលដែលឌីសបាត់បង់ជាតិទឹក វាធ្វើឲ្យឌីសមានសុខភាពមិនល្អ ហើយចាប់ផ្តើមសឹករិចរិល។ ក្នុងដំនាក់កាលទី១ ម៉ាស៊ីន DTS ធ្វើការទាញពន្លាឌីស ហើយវាចាប់ផ្តើមបំពេញដោយសារធាតុទឹក។ ម៉ាស៊ីននេះផ្គត់ផ្គង់ឌីសឡើងវិញដោយជីវជាតិ និងឈាម ដែលជួយឲ្យឌីសជាសះស្បើយពីខាងក្នុងរហូត
ដល់ក្រៅ។ ការទាញពន្លាក៏អាចកាត់បន្ថយសំពាធចេញពីឌីសផងដែរ ហើយជួយកាត់បន្ថយការលៀន
ចេញនៃឌីស និងសំពាធដែលមាននៅលើសរសៃប្រសាទ។


ការបង្កើតការទ្រទង់រចនាសម័្ពន្ធឡើងវិញ
ជាទូទៅវាតែងតែមានភាពធូរស្រាលបន្ទាប់ពីការព្យាបាលពី ៣ ទៅ ៥ ដងដំបូង។ ទោះបីជាយ៉ាងណា ទម្រង់របស់ឌីសនៃឆ្អឹងកងអាចចំនាយពេលច្រើនខែទើបជាសះស្បើយ។ យើងត្រូវព្យាបាលរហូតដល់ចប់ ទោះបីជាអាការៈឈឺចាប់បាត់ទៅវិញក៏ដោយ​ ដើម្បីឲ្យជាសះស្បើយពេញលេញពីអាការៈជម្ងឺ។ នៅពេល
ដែលឌីសបានជាហើយ អ្នកជម្ងឺអាចធ្វើចលនាបានដោយសេរីគ្មានការឈឺចាប់។ ចលនាគឺជាជីវិត ហើយ
ឆ្អឹងទ្រនុងខ្នងពឹងផ្អែកលើសកម្មភាពសាច់ដុំដើម្បីទ្រទ្រង់វា និងបង្កើតចលនាទឹកពីឌីសនិងទៅកាន់ឌីស។ នៅក្នុងដំនាក់កាលទី២ វេជ្ជបណ្ឌិតរបស់យើងនឹងចាប់ផ្តើមឲ្យធ្វើលំហាត់ប្រាណបន្ថែម ខ្លះៗជាជំនួយដល់
ការទាញពន្លា ដើម្បីជួយឲ្យទម្រង់ឆ្អឹងមានលក្ខណៈប្រសើរឡើង។


ដំនាក់កាលទី២: ស្ថេរភាពនៃរចនាសម្ព័ន្ធ
 អ្នកជម្ងឺជាច្រើនមានអារម្មណ៍ធូរស្រាលខ្លាំងក្នុងការព្យាបាលដោយម៉ាស៊ីន DTS ត្រឹមតែ ៥​ ដង។ តែទោះជាយ៉ាងណា ក៏មិនមែនមានន័យថាដំនើរនៃការព្យាបាលគឺពេញលេញ ឬក៏អាការៈឈឺចាប់នឹង
មិនរើឡើងវិញនោះទេ។ កំឡុងពេលព្យាបាលដោយ
DTS ក្នុងដំនាក់កាលទី២ វេជ្ជបណ្ឌិតរបស់យើង
នឹងចេញវេជ្ជបញ្ជាជាស៊េរីលំហាត់ប្រាណស្តារកាយសម្បទាដើម្បីឲ្យ ឌីសជាសះស្បើយពេញលេញ
ហើយការពារមិនឲ្យការឈឺចាប់រើឡើងវិញ។ អ្នកមានបញ្ហាឈឺចង្កេះភាគច្រើនទទួលរងបញ្ហាគួបផ្សំគ្នា
ពីរ ដែលរួមចំនែកធើ្វឲ្យមានរបួសឌីស និង​សមត្ថភាពនៃការព្យាបាលដោយធម្មជាតិរបស់ពួកគេមាន
កម្រិត។
  •    កាត់បន្ថយភាពបត់បែនរបស់ឆ្អឹងទ្រនុងខ្នង
  • ​   មុខងារសាច់ដុំចុះខ្សោយ
 
កម្មវិធីដែលផ្តោតលើលំហាត់ប្រាណស្តារកាយសម្បទាជាមួយជីវប្រតិកម្ម អាចនឹងចាប់ផ្តើមកំឡុងពេល​ ឬក៏បន្ទាប់ពីវគ្គព្យាបាលដោយម៉ាស៊ីន DTS។ កម្មវិធីស្តារកាយសម្បទារបស់យើងខ្ញុំពាក់ព័ន្ធនឹងប្រសិទ្ធិ​ ភាពសុខាភិបាលប៉ុន្តែមានលក្ខណៈសាមញ្ញ សកម្មភាពបំបាត់អាការៈឈឺចាប់។ ប្រព័ន្ធរបស់រាងកាយ
ទាំងអស់ត្រូវធ្វើការក្នុងទម្រង់ដែលធ្វើឲ្យមានសុខភាពល្អប្រសើរ ដូច្នេះហើយដំបូន្មានសម្រាប់ជីវជាតិ និងរបៀបរស់នៅប្រចាំថ្ងៃអាចនឹងត្រូវបានគេផ្តល់ឲ្យក៏ដូចជាកម្មវិធីហាត់ប្រាណនៅផ្ទះផងដែរ។ យើងមិន
អាចសង្កត់ធ្ងន់ជ្រុលពេកទៅលើសារៈសំខាន់នៃលំហាត់ប្រាណនៅផ្ទះទេ។ អ្វីដែលអ្នកជម្ងឺធ្វើនៅផ្ទះនឹង
ធ្វើឲ្យប្រសិទ្ធិភាពនៃការព្យាបាលមានភាពប្រសើរឡើងយ៉ាងខ្លាំង ហើយវេជ្ជបណ្ឌិតរបស់ពួកយើងនៅ
គ្លីនិក
ICC រួមជាមួយនឹងពេទ្យព្យាបាលដោយចលនាដែលបានបណ្តុះបណ្តាលនឹងធ្វើការណែនាំអ្នក
ជម្ងឺពីការអនុវត្ត និងការសិក្សាពីលំហាត់ប្រាណឲ្យបានច្បាស់ដែលត្រូវនឹងបញ្ហារបស់ពួកគាត់។  

 

ដំនាក់កាលទី៣: ការទ្រទង់របស់ប្រព័ន្ធសាច់ដុំ
កំឡុងពេលព្យាបាលក្នុងដំនាក់កាលទី៣ ពួកយើងនឹងបង្កើតកម្មវិធីលំហាត់ប្រាណទាំងនៅក្នុងផ្ទះ និង
ការិយាល័យ ដែលនឹងជួយទាញឆ្អឹងទ្រនុងខ្នងរបស់អ្នកជម្ងឺវិលទៅរកសុខភាពល្អពេញលេញវិញ។ កម្មវិធីលំហាត់ប្រាណនេះអាចរួមបញ្ចូលជាមួយនឹងលំហាត់ប្រាណពង្រឹងសាច់ដុំដែលធ្វើនៅក្នុងការិយា
ល័យ លំហាត់ប្រាណទប់លំនឹងធ្វើនៅផ្ទះ លំហាត់ប្រាណពង្រឹងសាច់ដុំ​ និងលំហាត់ប្រាណគោលផ្សេងៗទៀត។ លំហាត់ប្រាណធ្វើនៅផ្ទះដែលមានលក្ខណៈប្រចាំ និងគ្មានការ
ផ្លាស់ប្តូរ គឺជាគន្លឹះដ៏សំខាន់មួយនាំទៅរកភាពធូរស្រាលរយៈពេលយូរអង្វែង។ យើងធ្វើការស្វែងយល់
តាមរយៈការធ្វើពិសោធន៍ទៅលើលំហាត់ប្រាណនៅផ្ទះសាមញ្ញៗដែលយើងបានផ្តល់ឲ្យ គឺមានប្រសិទ្ធិ​ភាពបំផុត។ សេចក្តីណែនាំចំពោះលំហាត់ប្រាណបែបចលនាបច្ចេកវិទ្យាទាប អ្នកជម្ងឺអាចអនុវត្តដើម្បីបង្កើនល្បឿនភាពវិវឌ្ឍនៃការព្យាបាល គឺជាផ្នែកមួយនៃផ្នែកដែលសំខាន់បំផុត
របស់ប្រព័ន្ធព្យាបាលដោយ
DTS។

Picture
ហេតុអ្វីបានជាការព្យាបាលដោយ DTS មានភាពជោគជ័យជាងជម្រើសនៃការព្យាបាល ដទៃទៀត?
ការព្យាបាលដោយម៉ាស៊ីន DTS គឺជាកម្មវិធីទូលំទូលាយនៃបច្ចេកទេសទាញពន្លាឆ្អឹងថ្មីបំផុត​ និងសម្រេច
បាន លំហាត់ប្រាណទប់លំនឹង
“គោល”  ជាមួយជីវប្រតិកម្ម។ បន្ថែមពីលើនេះ យើងប្រើប្រាស់ការព្យា
បាលបន្ទាប់បន្សំដែលបានបង្ហាញឲ្យឃើញពីប្រសិទ្ធិភាពនៃការថែទាំអាការៈឈឺខ្នង។ វាគឺជាវិធីសាស្រ្ត
ចំរុះដែលធ្វើឲ្យការព្យាបាលរួមកាន់តែមានប្រសិទ្ធិភាព។ លើសពីនេះទៅទៀត ឌីសត្រូវបានបង្ហាញថា​ជាផ្នែកលេចធ្លោមួយនៃអាការៈឈឺចាប់ ដូច្នេះហើយត្រូវព្យាបាលភ្លាមៗដែលអាចធ្វើទៅបានដើម្បីឲ្យ
ទទួលបាននូវប្រសិទ្ធិភាព។ ភាពច្របល់ចូលគ្នានៃការផ្តោតទៅលើការទាញពន្លាឆ្អឹងរបស់ផ្នែកដែលមាន
បញ្ហា ការស្តារកាយសម្បទាចំពោះរចនាសម្ព័ន្ធដែលទ្រទ្រង់ និងការពង្រឹងសាច់ដុំទាំងអស់ ធ្វើឲ្យការ
ព្យាបាលមានលក្ខណៈខុសប្លែកពីគេ។ ការព្យាបាលដោយម៉ាស៊ីន
DTS ប៉ះពាល់ទៅលើឌីសផ្ទាល់ដែល
អាចធ្វើទៅបានដោយពុំមានការវះកាត់។ នៅគ្លីនិក​
ICC​ យើងធ្វើការបង្ហាញជូនអ្នកជម្ងឺឲ្យដឹងមុនគេបង្អស់
ថាតើ វិធីមួយណាជាបេក្ខភាពនៃការព្យាបាលនេះដើម្បីធានានូវអត្រាជោគជ័យខ្ពស់ជាង។

Picture
ហេតុអ្វីតម្រូវឲ្យមានការធ្វើលំហាត់ប្រាណ និងការព្យាបាលផ្សេងៗទៀត?
ដោយមានការខូចខាតឌីស យើងក៏ចាំបាច់ត្រូវធ្វើការព្យាបាលសាច់ដុំដែលទ្រទ្រង់ឆ្អឹងទ្រនុងខ្នងផងដែរ។ កម្មវិធីកំនត់គោលដៅមុខងារលំនឹងសាច់ដុំដែលពេញលេញ គឺជាផ្នែកដ៏សំខាន់មួយនៃការព្យាបាល
ដោយម៉ាស៊ីន
DTS។ កំដៅ ការរំញោចសាច់ដុំ អេកូ ការព្យាបាលដោយប្រើកម្តៅចរន្តអគ្គីសនីនៅក្នុង
រាងកាយ ហើយជាពិតណាស់ ការសម្រួលដោយដៃផ្ទាល់តាមបែបខាយរ៉ូព្រែកធីកដែលជាក់លាក់អាច
ផ្តល់នូវអត្ថប្រយោជន៍បន្ថែមដើម្បីកាត់បន្ថយអាការៈរលាក និងភាពតឹងណែន។ ក្តីសង្ឃឹមរបស់យើងខ្ញុំ គឺមិនមែនត្រឹមតែជួយព្យាបាលបញ្ហាឌីសតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនូវការគ្រប់គ្រងសាច់ដុំ និង
ការទ្រទ្រង់របស់ចង្កេះ។ ការខូចខាតម្តងបន្តិចៗនៃការទ្រទ្រង់មូលដ្ឋាននៃខ្នងរបស់អ្នក គឺជាមូលហេតុ
ដែលធ្វើឲ្យមានសំពាធហួសហេតុទៅលើឌីស និងនាំទៅរកអាការៈឈឺចាប់ ហើយបាត់បង់មុខងារនៃ
សារពាង្គកាយ។ លំហាត់ប្រាណ និងការព្យាបាលបន្ទាប់បន្សំនឹងជួយក្នុងការឮស្តាររចនាសម្ព័ន្ធទាំងអស់
នេះ។

Picture
តើការឈឺចុកចាប់របស់ខ្ញុំនឹងបាត់ទៅវិញដែរឬទេ?
ដោយអ្នកជម្ងឺម្នាក់ៗមានលក្ខណៈផ្សេងៗពីគ្នា ហើយគ្មានវេជ្ជបណ្ឌិតណាអាចធានាពីភាពជោគជ័យ
នោះទេ លទ្ធផលវេជ្ជសាស្រ្តនៃការព្យាបាលប្រភេទនេះមានប្រសិទ្ធិភាពជាង ៧៥% នៃអ្នកជម្ងឺដែល
បានធ្វើការព្យាបាល។ បញ្ហាទូទៅដែលនៅពីក្រោយមូលហេតុចម្បងនៃអាការៈឈឺខ្នងជាច្រើន គឺការខូច
ឌីស និង ការគ្រប់គ្រងសាច់ដុំរបស់ឆ្អឹងកងខ្សោយ។ កម្មវិធីព្យាបាលរបស់យើងខ្ញុំបង្ហាញពីបញ្ហាគោល
ទាំងពីរនេះ។ ប្រព័ន្ធ
DTS បង្កើតការដោះបន្ទុកការគ្រប់គ្រងនៃឆ្អឹងកងដើម្បីកាត់បន្ថយសំពាធឌីស ដូច្នេះបង្កើនការប្តូរគ្រាប់ឈាម និងជីវជាតិ។ ការប្តូរសារធាតុទឹកនេះ គឺជាអ្វីដែលឌីសខូចត្រូវការយ៉ាង
ខ្លាំងដើម្បីជួយវាក្នុងការព្យាបាលពីខាងក្នុងចេញមកក្រៅ។ (កម្លាំងសាច់ដុំ ការគ្រប់គ្រង និងការស៊ូទ្រាំ អាចនឹងមានភាពប្រសើរឡើងជាមួយកម្លាំងដទៃទៀតនៃការព្យាបាលដោយម៉ាស៊ីន
DTS ដែលរួមមាន លំហាត់ប្រាណក្នុងការគ្រប់គ្រងជាក់លាក់។) ទោះបីជាវាតែងតែមានភាពពិបាកក្នុងការព្យាករណ៍ពី
អនាគត បទពិសោធរបស់ពួកយើង គឺថាអ្នកជម្ងឺជាច្រើនទទួលអាការៈធូរស្បើយយូរអង្វែង ឬការគ្រប់
គ្រងការឈឺចាប់របស់ពួកគេមានប្រសិទ្ធិភាព នៅពេលពួកគេបំពេញកម្មវិធីនៃការព្យាបាលទាំងស្រុង
រួចរាល់ហើយ។ លំហាត់នៅផ្ទះជាប្រចាំ និងការមកពិនិត្យតាមកាលកំនត់នៅគ្លីនិករបស់យើងខ្ញុំ នឹងជួយ
រក្សាសុខភាពឆ្អឹងកងរបស់អ្នក ហើយកាត់បន្ថយការរើឡើងវិញដែលអាចកើតមានឡើង។ ជាមួយនឹងកម្ម វិធីស្តារកាយសម្បទាមានលក្ខណៈទូលំទូលាយយ៉ាងណា ក៏លំហាត់ថែទាំសុខភាពនៅផ្ទះនៅតែត្រូវបន្ត និង សកម្មភាពប្រចាំថ្ងៃមួយចំនួន គឺមានសារៈសំខាន់ចំពោះអាការៈធូរស្បើយយូរអង្វែងរបស់អ្នក។

Picture
តើកម្មវិធីនៃការព្យាបាលរបស់ខ្ញុំចំនាយរយៈពេលប៉ុន្មាន?
វាអាស្រ័យលើភាពស្មុគស្មាញ និងវិសាលភាពនៃតម្រូវការផ្នែកកាយសម្បទា;​ ទោះជាយ៉ាងណាក៏ដោយ  ជាធម្មតាយើងធ្វើការព្យាបាល ៣ ដងក្នុងមួយសប្តាហ៍ រយៈពេល​ ៦ សប្តាហ៍ ផ្លាស់ប្តូរពីការព្យាបាល
លក្ខណៈអសកម្មមកសកម្មវិញអាស្រ័យលើអាការៈរបស់អ្នក។ វាចាំបាច់ត្រូវកត់សំគាល់ថា អ្នកជម្ងឺជា
ច្រើនទទួលភាពធូរស្រាលច្រើននិងភា្លមៗបន្ទាប់ពីការព្យាបាលម្តងបន្តិចៗចំនួន ៥ដង! ការព្យាបាល ត្រូវបានកំនត់ពេលវេលាសមស្របមួយ ហើយការឆ្លើយតបរបស់អ្នកចំពោះការព្យាបាលគឺនៅតែត្រូវបន្ត​វាយតម្លៃ។ ការព្យាបាលបន្ទាប់បន្សំប្រហែលជាចាំបាច់ ឬក៏ការកាត់បន្ថយប្រេកង់អាចនឹងត្រូវបានគេណែ
នាំនៅពេលនោះ។ ដំនាក់កាលធ្វើលំហាត់ប្រាណកាយសម្បទា អាចបញ្ចូលនូវការព្យាបាលដោយម៉ាស៊ីន
DTS បន្ថែមទៀត ជាមួយនឹងការសម្រួលឆ្អឹងកងដើម្បីបង្កើនលទ្ធផល។ អ្នកជម្ងឺជាច្រើនមានអាការៈ
ធូរស្រាលបន្ទាប់ពីការព្យាបាលរយៈពេល ៩ សប្តាហ៍។

Picture
តើការទាញពន្លាឆ្អឹងកងគឺជាវិធីសាស្រ្តព្យាបាលថ្មីឬ?
ទោះបីជាការព្យាបាលទាញពន្លាឆ្អឹងកងមានរយៈពេលប្រហែលរាប់ពាន់ឆ្នាំហើយក៏ដោយ ក៏ការព្យាបាល
ទាញពន្លាឆ្អឹងកងដោយប្រើប្រាស់បច្ចេកវិទ្យា
DTS គឺមានលក្ខណៈថ្មី។ ភាពរីកចម្រើននៃឧបករណ៍ និង
វិធីសាស្រ្តបានធ្វើឲ្យប្រសិទ្ធិភាពនៃការព្យាបាលមានភាពប្រសើរឡើងយ៉ាងខ្លាំង។​ ភាពរីកចម្រើនឥត
ឈប់ឈរនៃប្រព័ន្ធទាញពន្លាឆ្អឹង និងការវិវឌ្ឍជាប្រចាំនៃការប្រើប្រាស់បានធ្វើឲ្យប្រព័ន្ធនេះស្ថិតនៅ
លំដាប់ឈានមុខគេក្នុងចំនោមការព្យាបាលឌីសដែលមិនមានការរីករាលដាល។

Picture
តើការសិក្សាវេជ្ជសាស្រ្តបញ្ជាក់ដូចម្តេចខ្លះចំពោះការទាញពន្លានេះ?
“៨៦% នៃអ្នកជម្ងឺខូចឌីសសម្រេចបានលទ្ធផលពី ‘ល្អ’ (៥០­-៨៩% ប្រសើរឡើង) ដល់ ‘ល្អណាស់’  (៩០­-១០០% ប្រសើរឡើង)​ ដោយការទាញពន្លាឆ្អឹងកង។ ឈឺរលាកសរសៃពួរ និងឈឺខ្នងបាន
ធូរស្រាល។”  “អ្នកជម្ងឺពុកផុយសន្លាក់ឆ្អឹង ៧៥% ទទួលបានលទ្ធផលពី
‘ល្អ’ ដល់ ‘ល្អណាស់’  ដោយការទាញពន្លាឆ្អឹងកង។”
C. Norman Shealy,  MD, PhD, and Vera Borgmeyer, RN, MA.ការទាញពន្លា ការកាត់បន្ថយនិងលំនឹង
នៃឆ្អឹងកងចង្កេះ
: A ការចំនាយចំពោះប្រសិទ្ធិភាពនៃការព្យាបាលសម្រាប់អាការៈឈឺចង្កេះ-គូទ។ ទស្សនាវដ្តីអាមេរិកស្តីអំពីការគ្រប់គ្រងការឈឺចាប់ Vol. 7 No. 2 ខែមេសា ឆ្នាំ ១៩៩៧។

 
“ តារាងស៊េរី MRI​ នៃអ្នកជម្ងឺ ២០នាក់ដែលបានព្យាបាលដោយប្រើការទាញពន្លាឆ្អឹងកងបង្ហាញថា ក្នុងការសិក្សារបស់យើង ភាពថយចុះនៃការលៀនឌីសផ្នែលស្នូល ១០ ក្នុងចំនោម ១៤នាក់ មាន
ទៅដល់ ៩០% ។ ការធ្វើឲ្យមានសំនើមឡើងវិញខ្លះ កើតឡើងដែលត្រូវបានរកឃើញដោយ
T2​ និងសញ្ញាដង់ស៊ីតេប្រូតុងកើនឡើង។ ការជួសជុលរង្វង់ជុំវិញបណ្តូលឌីសដែលរហែក គឺត្រូវបាន
គេមើលឃើញទាំងអស់។”

Eyerman, Edward MD. ការទាញពន្លាឆ្អឹងផាលធម្មតា ផ្តល់នូវភាពធូរស្រាលមិនជាប់លាប់ចំពោះអ្នក
ទទួលរងបញ្ហាលៀនឌីសនៅឆ្អឹងកងចង្កេះ។ ទស្សនាវដ្តី
Neuroimaging​ បានថ្លែងការណ៍ទៅកាន់ American Society of Neuroimaging
Orlando, Florida 2-26-98.


“លទ្ធផលទាំងឡាយបានបង្ហាញថា ៨៦% នៃអ្នកជម្ងឺ ២១៩នាក់ដែលបានបំពេញការព្យាបាល
ចប់សព្វគ្រប់ រាយការណ៍មកថាដំនោះស្រាយនៃរោគសញ្ញាបាត់ទៅវិញភ្លាមៗ, ខណៈ ៨៤% នៅមានភាពធូរស្បើយរយៈពេល ៩០ ថ្ងៃបន្ទាប់ពីការព្យាបាល។ ការស្រាវជ្រាវពីការពិនិត្យពិច័យ
ផ្នែករាងកាយបង្ហាញពីភាពវិវឌ្ឍ ៩២% នៃអ្នកជម្ងឺ ២១៩នាក់ ហើយនៅដដែល ៨៩% នៃអ្នកជម្ងឺ​ទាំងនេះ បន្ទាប់ពីការព្យាបាល
៩០ថ្ងៃ ។”
Gionis, Thomas MD; Groteke, Eric DC.​ ជំនួសឲ្យការវះកាត់:​ ការទាញពន្លាឆ្អឹងទ្រនុងខ្នង ការបង្ហាញ
ពីបច្ចេកវិទ្យាព្យាបាលឆ្អឹង
2003; 6 (5)​ ។



“ក្នុងការសិក្សា មានអ្នកជម្ងឺ ២នាក់ក្នុងចំនោមអ្នកជម្ងឺទាំងអស់ មានភាពប្រសើរឡើងយ៉ាងហោច
ណាស់ ៣០% ឬក៏ច្រើនជាងក្នុងរយៈពេល ៣​ សប្តាហ៍ដំបូង។”  “ដោយប្រើការវាស់ស្ទង់លទ្ធផល ​ ទម្រង់នៃការទាញពន្លាឆ្អឹងនេះកាត់បន្ថយរោគសញ្ញាឈឺចាប់ និង ធ្វើឲ្យសកម្មភាពនៃជីវិតប្រចាំ
ថ្ងៃមានភាពប្រសើរឡើង។”

Bruce Gundersen, DC, FACO; Michael Henrie, MS II, Josh Christensen, DC. ការសាកល្បងផ្នែកវេជ្ជ
សាស្រ្តមួយទៅលើការទាញពន្លាឆ្អឹងទ្រនុងខ្នងដោយពុំមានការវះកាត់ ប្រើប្រាស់ការបិទបើកសន្លាក់
នៃឆ្អឹងកង ត្រូវបានចែកចាយដោយឧបករណ៍ទាញតាមម៉ាស៊ីនកុំព្យូទ័រ។ ការសិក្សារបស់វេជ្ជបណ្ឌិតព្យា
បាលឆ្អឹងខាយរ៉ូព្រែកធីក ទស្សនាវដ្តីប្រចាំត្រីមាសនៃ
ACO ចុះផ្សាយក្នុងខែ មិថុនា ឆ្នាំ ២០១៤។

Picture
67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012