International Chiropractic Clinic, licensed Chiropractor in Phnom Penh
  • ទំព័រដើម
  • English
    • Home
    • What is Chiropractic?
    • Conditions Helped
    • Foot Orthotics
    • Adjunct Therapies
    • About the Doctor
    • Our Clinic
    • Contact Us
    • Our Friends In Asia
  • តើអ្វីជា ខាយរ៉ូព្រែកធីក?
  • ជម្ងឺដែលអាចព្យាបាលបាន
    • ឈឺចង្កេះ
    • ការឈឺចាប់រលាកសរសៃនៃជើង
    • ឈឺក
    • ឌីសឆ្អឹងកងខ្នងឃ្លាតពីគ្នា (Slipped Discs)
    • ការសាយភាយការឈឺជើង
    • ឈឺក្បាល និងប្រកាំង (Migraines)
    • ខ្នងកោង (Scoliosis)
    • ឈឺប្រអប់ជើង និងជង្គង់
  • DTS ការព្យាបាលទាញពន្លាឌីស
  • ទ្រនាប់បាតជើង
  • វិធីព្យាបាលបន្ទាប់បន្សំ
  • ការព្យាបាលដោយម៉ាស៊ីនឡាស៊ែរ
  • អំពីលោកវេជ្ជបណ្ឌិត
  • គ្លីនិកយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • ដៃគូយើងខ្ញុំនៅអាស៊ី
បញ្ហាចំបងនៃប្រអប់ជើងដែលយើងជួបប្រទះ នៅគ្លីនិកនេះគឺ ទំរង់ប្រអប់ជើងមានមកពីធម្មជាតិ។
បញ្ហា ប្រអប់ជើង ជាច្រើនប្រភេទ អាចព្យាបាលបានយ៉ាងមាន ប្រសិទ្ធិភាព  ដោយមានការណែនំា  និង ផលិត ទ្រនាប់បាតជើង មានលក្ខណៈពិសេសបែបវេជ្ជសាស្រ្ត និងមានគុណភាព។
Picture
បញ្ហាពីរក្នុងចំណោមបញ្ហាចំបងៗដែលបង្ករអោយមានការឈឺចាប់ ប្រអប់ ជើង គឺ ឈឺសាច់ដុំបាតជើង (Plantar fasciitis)​ និងដុះឆ្អឹងខ្ចី​ក្រោមកែង​ជើង​​ (Heel spurs)។
ការព្យាបាលបែប ខាយរ៉ូព្រែកធីក (ព្យាបាលដោយសំរួលឆ្អឹង) ព្យាបាល​ដោយប្រើឧបករណ៍ពិសេសៗជំនួយ
និងប្រើប្រាស់ ទ្រនាប់​បាត​ជើង គឺមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺនេះ។

ការ ឈឺសាច់ដុំបាតជើង ( Plantar fasciitis) គឺជាការរលាកសាច់ដុំបាតជើង​ (សាច់ដុំPlantar fascia) សន្លាក់ដែលក្រាស់/សរសៃសាញៗ  ផ្តុំគ្នាជានៅបាតជើងភ្ជាប់ទៅកែងជើង  ហើយ បន្តទៅខាងមុខបាតជើង។ ការ ឈឺសាច់ដុំបាតជើង គឺជាការរលាកនៃក្រុមសន្លាក់ទាំងនោះ​ដែលជាទូទៅកើតមាននៅកន្លែងដែលភ្ជាប់ជាមួយកែងជើង។ ទោះជាយ៉ាងនេះក្តី ការរលាក និងការឈឺ​ចាប់នៃសាច់ដុំនេះអាចកើតមាននៅគ្រប់កន្លែងនៃសាច់ដុំ Plantar fascia នេះ។


Picture
ដុះឆ្អឹងខ្ចីកែងជើង គឺជាចំណែកតូចនៃឆ្អឹង​ ដុះលយចេញមក​នៅ​ក្រោម​​ឆ្អឹងកែងជើង  ហើយសន្ឋឹងតាមសាច់ដុំ​សរសៃ​សាញៗ​ (Fibers of Plantar fascia)។  ពេលដើរ ឆ្អឹងខ្ចីនោះ ចាក់ចូលទៅក្នុងសាច់ដុំបាតជើង​ ហើយបង្ក​អោយសាច់ដុំនោះ  រហែកតិចតួច។  វាបង្កអោយមានការរលាក​ និងឈឺចាប់នៅកែងជើង។ ជាមួយគ្នានេះដែរ  ការឈឺចាប់អាច​រាល​ដាលទៅដល់កំណោងនៃបាតជើង។
សញ្ញាណនៃរោគវិនិច្ឆ័យសំខាន់នៃបញ្ហាទាំងនេះ គឺការឈឺចាប់នៅកែងជើង ឬកំណោងបាតជើង ពេល​ឈរនៅពេលព្រឹកព្រលឹម ដែលវានឹងធ្វើអោយឈឺនៅពេលដើរ។ ការឈឺចាប់នេះ​ អាចមកវិញនៅ​ពេល​ក្រោយ ពេលបន្តការដើរ។ ការឈឺចាប់ តែងតែអន់ថយមកវិញ បន្ទាប់ពីសំរាកបានមួយភ្លេត។​ ទ្រនាប់បាតជើង និងលំហាត់ប្រាណ ប្រអប់ជើង ជាធម្មតាមាន ប្រសិទ្ធិភាព ​ក្នុង​ការព្យាបាលបញ្ហា នេះ។


ជំងឺពកឆ្អឹងមេជើង (ការខូចទ្រង់ទ្រាយប្រអប់ជើងដែលមេជើងងាកទៅរកម្រាមផ្សេងទៀត)(Bunions)
Picture
ជំងឺពកឆ្អឹងមេជើង គឺជាការខូចទ្រង់ទ្រាយនៅផ្នែកខាងមុខ​នៃ​ ប្រអប់​ជើង ។​ ដើម្បីបង្កើតជាទំរង់សរសៃឆ្អឹងសន្លាក់ សរសៃពួ​រ​ ដែលផ្គុំឆ្អឹង​និងសន្លាក់ទាំងអស់ចូលគ្នា​ប្រាដកជាងាយ​បត់បែន​ជាងធម្មតា។​ ភាពងាយបត់បែនខុសពីធម្មតានេះ​ តែងតែចេញ​ជាលទ្ធផល​នៃការ​បាត់​បង់ទំរង់ ប្រអប់ជើង​ ដែលហៅថា​ទំនាញប្រអប់ជើងចូលក្នុង​ (Pronation)។​

ទំនាញ ប្រអប់ជើង ចូលក្នុង គឺជាការទាញផ្នែកនៃកជើង​ចេញក្រៅ​ ហើយ​ដូច្នេះ​ផ្នែកមួយទៀតត្រូវមានទំនោរដើរចូលក្នុង។​ ពេល​ដែលស្ថានភាពនេះ​កើតមាន យើងដើរមិនធម្មតា ដោយសារតែទំងន់ទាំងអស់ត្រូវដាក់បន្ទុក​ទៅលើមេជើង ហើយក៏ទៅដល់ឆ្អឹងម្រាមជើងមុនគេ។ ជាលទ្ធផលគឺមានការបុកទង្គិចទៅ​ជំហៀងខាង​ក្នុង​នៃប្រអប់ជើង និងមេជើង ដែលត្រូវបានរុញទៅម្រាមជើងទីពីរ។ ពេលដែល​ ប្រអប់ជើងសំប៉ែត​ កើត​មានជាមួយនឹងទំនាញ ប្រអប់ជើង ចូលក្នុង ប្រអប់ជើង កាន់តែងាយ​បត់បែន ហើយបង្កជា​ជំងឺ  ពកឆ្អឹង​មេ​ជើង​។​ ជំងឺពកឆ្អឹងមេជើង វិវឌ្ឍន៍ឆាប់បណ្តាលមកពីៈ
  • ពាក់ស្បែកជើងកែង និង/ឬ ស្បែកជើងដែលសំយ៉ុងម្រាមជើងចុះ។ ស្បែកជើងប្រភេទ​ទាំងនេះ​ដាក់សំពាធខុសប្រក្រតីទៅលើមេជើង ហើយរុញវាទៅរកម្រាមទីពីរ។​ វាក៏ប៉ះពាល់ដល់ក្បាល​ឆ្អឹងមេជើងបង្កអោយកកិត​ (ពេលឆ្អឹងត្រូវប៉ះពាល់​ វាលាត​សន្ធឹង​)​។
  • របួសនៅជំហៀងខាងក្នុងនៃ ប្រអប់ជើង ឬក៍មេជើង អាចប៉ះពាល់ដល់ឆ្អឹងមេជើង/​សន្លាក់ថ្នំាង​ម្រាមជើង និងបង្កអោយមានជំងឺពកឆ្អឹងមេជើង។

ប្រអប់ជើងសំប៉ែត​(Flat Feet)
Picture
អ្នកជំងឺជាច្រើន មានកំណោងបាតជើងទាប ឬគ្មានតែម្តង​ អាស្រ័យទៅលើស្ថានភាព ប្រអប់ជើងសំប៉ែត​ ឬកំណោង​បាត​ជើងធ្លាក់។ កំណោងបាតជើងធ្លាក់​ អាចបង្កអោយ​មាន​បញ្ហា​ជាច្រើន​​ដូចជាជំងឺពកឆ្អឹងមេជើង(Bunions)​ ជំងឺក្រិនស្បែក​លើ​ម្រាមជើង (Corns) ឈឺសរសៃពួរសាច់ដុំ កែងជើង (Achilles tendonitis) ឈឺស្មងជើង ​ឈឺកែងជើង​ធ្ងន់ធ្ង​រ​ ឈឺជង្គង់​ និង​កជើង។

រោគសញ្ញាគួរអោយកត់សំគាល់គឺ​ការពាក់ស្បែកជើងមិនធម្មតា។ មនុស្សភាគច្រើនមាន​ប្រអប់ជើង​សំប៉ែត ជាធម្មតាស្បែកជើងដែលគាត់ពាក់គឺសឹកនៅផ្នែកខាងក្នុងនៃកែងជើង និង​ខាងក្រៅ​នៃផ្នែក​ខាងមុខប្រអប់ជើង។ ការធ្វើតេស្តល្អ គឺ មើលទៅលើស្នាមដានបាតជើង។ ប្រអប់ជើង មានកំណោង បាត​ធម្មតា មិនបន្សល់ទុកដានច្រើនទេ តំាងពីលើកកំណោងបាតជើងស្ទើរតែផុត​ពីដី។  អ្នកដែលមាន ប្រអប់​ជើងសំប៉ែត​ ប្រាដកជាបន្សល់ទុកស្នាមដានបាត​ជើង​ច្បាស់​ជាង។

មូលហេតុចំបងនៃ ប្រអប់ជើងសំប៉ែត គឺ ទំនាញប្រអប់ជើងចូលក្នុង (pronation) ហួសហេតុពេក។​វា​អាច​គ្រប់គ្រង​បានដោយទ្រនាប់បាតស្បែកជើង។ អ្នកដែលមាន ប្រអប់ជើងសំប៉ែត ឬ​កំណោងបាត ជើង​ទាប​ ត្រូវបង្ខំអោយរស់នៅជាមួយការឈឺចាប់ខ្នង ជង្គង់ និង ប្រអប់ជើង  មិនអាចបញ្ឈប់ការឈឺ ចាប់បានខណៈ​ពេលកំពុងឈរ ដើរ ឬរត់។


ឈឺសរសៃពួរសាច់ដុំកែងជើង (Achilles Tendonitis)
Picture
រោគសញ្ញានៃជំងឺសរសៃពួរសាច់ដុំកែងជើង​ រូមបញ្ចូល​ ការរលាក​នៃ​សរសៃពួរសាច់ដុំកែងជើង Achilles tendon រួមផ្សំនឹងការឈឺចាក់នៅ​ខាងក្រោយកែងជើង។

ការឈឺចាប់នេះតែងតែមានកំឡុងពេល​ អ្នកបោះជើង​ ពីរ បីជំហាន​ទៅ​មុខនៅពេលព្រឹក ឬក៏បន្ទាប់ពីសំរាករយះពេលយូរ។
វាបង្កឡើងដោយសារ ការរហែកតិចតួច​ កើតមាននៅសរសៃពួរសាច់​ដុំ​ជើង បង្កពីការពន្យឺតសាច់ដុំហួសប្រមាណ​ និងចលនាដដែលៗ​ ឬមកពី​ហាត់សាច់ដុំកំភួនជើងហួសហេតុ (ធ្វើ “ច្រើនពេក លឿនពេក”)


ម្រាមជើងរាងញញួរ (Hammer Toes)
Picture
ម្រាមជើងរាងញញួរ កើតមកពីការខូចទំរង់សន្លាក់ឆ្អឹងម្រាមជើង​ សរសៃពួរដែលភ្ជាប់ទៅម្រាមជើងតឹង ហើយឆ្អឹងម្រាមខុស​គន្លាក់​គ្នា។ រូបរាងទូទៅនៃម្រាមជើងរាងញញួរ គឺម្រាមជើងកោង​ឡើងលើ​ទៅចំនុចកណ្តាលនៃសន្លាក់ឆ្អឹងម្រាម​ ជាហេតុធ្វើអោយផ្នែកខាង​លើ​​នៃសន្លាក់នេះត្រដុសនឹងសាច់ស្បែកជើង។

ផ្នែកផ្សេងទៀតនៃម្រាម​ជើង ត្រូវកោងចុះមកក្រោម​ ដូច្នេះដោយការ​ទ្រទំងន់ដោយម្រាមទំាងមូលមិនបាន គឺមានតែចុងម្រាមប៉ុណ្ណោះដែលត្រូវទ្រទំងន់។ ការឈឺចាប់កើត​មាននៅផ្នែកខាងលើនៃម្រាម ចុងម្រាម និងឬក៏ទាំងពីរ។ ការកែតំរូវដោយពាក់ ទ្រនាប់បាតជើង តែងតែ​ត្រូវបានណែនំាដើម្បីកាត់បន្ថយសំពាធនៅពេលពាក់ស្បែកជើង  និងការឈឺ ចាប់ម្រាមជើង ឬជួយអោយ​ម្រាមជើងសណ្តូកត្រង់ ហើយដូច្នេះវាជួយសំរាលការឈឺចាប់  និងការពារ ម្រាមជើងរាងញញួរកុំអោយ​កាន់តែវិវឌ្ឍន៍។



ដុំសាច់ដុះលើសរសៃប្រសាទ(Morton Neuroma)
Picture
សាច់ដុះលើសរសៃប្រសាទ Morton’s Neuroma​ មានរោគសញ្ញា​ឈឺ​ចាប់​​ ស្ពឹក ឬក្តៅនៅ​ផ្នែក​ខាងមុខនៃប្រអប់ជើង​ ជាពិសេសចន្លោះ​ម្រាម​ជើងទីបី​ និងទីបួន។​ ដុំសាច់ដុះលើសរសៃប្រសាទជើងគឺដូចជាជំងឺទាក់ទងនឹង​ ប្រអប់ជើង​ ផ្សេង​ៗ​ទៀតដែរ វាកើតពីទំរង់ជើងមិនត្រឹមត្រូវ​ ដែលបង្កមកពី​ការមាន​ចលនាដដែលៗហួសហេតុពេក។​ រោគសញ្ញារុំារ៉ៃជាច្រើន​ ស្តែង​ចេញ​ជា​លទ្ធផលនៃការឈឺចាប់ច្រើនកំរិត។​ រោគសញ្ញាទាំងនេះ​ ប៉ះពាល់​ដល់​ទំរង់​ឆ្អឹងមានទីតំាងមិននឹងថឹង​ ឬ “ចំនុចដែលខ្សោយបំផុត”​ នៅក្នុងវដ្ត​នៃ​ចលនា​រាងកាយបុគ្គលម្នាក់ៗ ទៅនឹងចលនាដដែលៗ។​ ឧទាហរណ៍​ដូច​ជា មានទំនាញ ប្រអប់ជើង ចូលក្នុង ហួសហេតុពេក​ មានទំរង់​ជើងមិន​ត្រឹម​ត្រូវ​ ដែលអាចបង្កអោយ​មាន ​ជំងឺរលាកសាច់ដុំបាតជើង (Plantar fasciitis) ​ឈើអបឆ្អឹងស្មងជើង​ ឬបញ្ហា ឈឺជង្គង់ ។​ ទំាងអស់នេះ​តែងតែកើតមាន  ទំនាញប្រអប់ជើង​ ចូលក្នុងហួសហេតុពេក​ គឺជាការ​សំគាល់មិនត្រឹមត្រូវ ដែល​ជាមូល​ហេតុ​នៃបញ្ហា​ តាមពិត ដូចដែលបានបង្ហាញ វាគ្រាន់តែជារោគសញ្ញា​តែប៉ុណ្ណោះ។

មូលហេតុនៃបញ្ហាពិតប្រាដកគឺ អសមត្ថភាពនៃ ប្រអប់ជើង មិនត្រង់ជួរគ្នា មិនមានលំនឹង និងបាត់បង់​អទិភាពទំរង់កំណោងបាតជើង បង្កអោយ ឈឺកែងជើង ដែលបង្កមកពីស្បែកជើងតូចចង្អៀត នំាអោយ​មានភាពតូចចង្អៀតដល់ប្រអប់ម្រាមជើង ពេលការពាក់ស្បែកជើង។ ការធ្លាក់ចុះនៃកំណោងឆ្អឹងម្រាម​ជើង និងមានចលនាដដែលៗហួសហេតុពេក បណ្តាលអោយសង្កត់និងរំខានដល់សរសៃសាញៗនៅ​ចន្លោះម្រាមជើង។


ប្រអប់ជើងអ្នកជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ប៉ះពាល់គ្រប់ផ្នែកទំាងអស់នៃរាងកាយ សូម្បីតែនៅពេលដែលជំងឺស្ថិតក្នុងការគ្រប់​គ្រងក៏ដោយ។ អ្នកជំងឺទឹកនោមផ្អែម អាចការពារបានតិចតួចប៉ុណ្ណោះ ដើម្បីប្រឆំាងនឹងការសឹក និង​រហែកជារៀងរាល់ថ្ងៃ ជាពិសេសនៅ ប្រអប់ជើង ។ វាចំណាយពេលយូរដើម្បីជាសះស្បើយ  ហើយ មេ​រោគ​ឆាប់ឆ្លងរាលដាល។ ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់ ប្រអប់ជើង ដោយសារៈ

1. ជាតិស្ករប៉ះពាល់សរសៃប្រសាទជើង បង្កអោយមានជំងឺទាក់ទងនឹងការបំផ្លាញរបស់ជាលិការនៃប្រព័ន្ធ​ប្រសាទផ្នែកខាងក្រៅ (Peripheral neuropathy)។ ជំងឺទាក់ទងនឹងការបំផ្លាញរបស់​ជាលិការនៃប្រព័ន្ធ​ប្រសាទផ្នែកខាងក្រៅ គឺជាជំងឺម្យ៉ាងដែលអាចធ្វើអោយពីមានអារម្មណ៍ចំឡែកៗកើតមាននៅប្រអប់ជើង​ (ក្រហាយ ឈឺស្កៀបៗ ស្ពឹក ។ល។) ទៅរកភាពបាតបង់អារម្មណ៍តែម្តង។ កង្វះខាតនៃអារម្មណ៍ធ្វើ អោយ​អ្នកជំងឺទឹកនោមផ្អែម ងាយនឹងរងរបួស ប្រអប់ជើង​ដោយមិនដឹងខ្លួន។ វាធ្វើអោយអ្នកជំងឺងាយ​នឹង​ទទួលរងការឆ្លងមេរោគ បាក់ឆ្អឹងដោយមិនចាប់អារម្មណ៍  និងមិនអាចព្យាបាលបានត្រឹមត្រូវ  ព្រមទាំង​មានជំងឺឆ្អឹង និងសន្លាក់ឆ្អឹងធ្ងន់ធ្ងរ​ដែលផ្លាស់ប្តូររូបរាងប្រអប់ជើង។ 

2. លើសជាតិស្ករក្នុងឈាម ក៏ប៉ះពាល់ដល់សរសៃឈាមតូចៗនៃ ប្រអប់ជើង ផងដែរ ដែលបង្ក​អោយ​មាន​ជំងឺសរសៃឈាមផ្នែកខាងក្រៅ
peripheral vascular disease (P.V.D)។ វាកាត់បន្ថយ​បរិមាណ ឈាមចំនីអាហារ និងអុកស៊ីសែន ដែលនំាទៅអោយស្បែក ខ្លាញ់ សាច់ដុំ សន្លាក់ និងឆ្អឹងនៃ ប្រអប់ជើង ។  វា​បង្កអោយជាលិកាត្រូវបានស្រូបឡើងវិញដោយរាងកាយ  ហើយគ្មានសមត្ថភាពក្នុង ការព្យាបាលបាន​ត្រឹមត្រូវ ពីការដាច់តិចតួចរហូតដល់ទៅឆ្អឹងបាក់តែម្តង។

3. ការស្រូបយកឡើងវិញនៃស្រទាប់ជាតិខ្លាញ់ការពារ ប្រអប់ជើង ពីធម្មជាតិដែលស្ថិតនៅខាងក្រោម​ប្រអប់ជើង។ វាអាស្រ័យទៅលើ P.V.D​ និង/ឬ ដំណើរទៅរកភាពចាស់ពីធម្មជាតិ។ ពេល​ស្រទាប់ខ្លាញ់​ស្តើង ឬត្រូវបានស្រូបយកអស់ វាមិនអាចការពារស្បែកបានល្អពីសំពាធឆ្អឹងធម្មតាបានឡើយ។ វាដាក់​សំពាធយ៉ាងខ្លាំង ទៅលើស្បែកដែលស្ថិតនៅក្រោមឆ្អឹងទាំងនេះ ហើយអាចបង្កអោយមានការរលាក ​ស្បែកក្រិន ពេលខ្លះមានដំបៅលើស្បែកដែលអាចឆ្លងរោគបាន​។ បញ្ហានេះអាចកាន់តែធ្ងន់ធ្ងរ​ ដោយ​អ្នក​ជំងឺ​មិនបានដឹងខ្លួន ប្រសិនបើគាត់មានជំងឺទាក់ទងនឹងការបំផ្លាញរបស់​ជាលិការនៃប្រព័ន្ធ​ប្រសាទ​ផ្នែកខាងក្រៅ។

រួមសេចក្តីមក ប្រអប់ជើង អ្នកជំងឺទឹកនោមផ្អែម គឺស្ថិតក្នុង “ភាពគ្រោះថ្នាក់” សូម្បីតែជាតិស្ករក្នុងឈាម​ត្រូវបានគ្រប់គ្រងក៏ដោយ។ចំពោះការអនុវត្តរបស់ខ្ញុំ ខ្ញុំបានរកឃើញថា ទ្រនាប់បាតជើង ធ្វើឡើងមាន​លក្ខណៈពិសេសសំរាប់អ្នកជំងឺទឹកនោមផ្អែម នឹងជួយកាត់បន្ថយគ្រោះ​ថ្នាក់​យ៉ាងសំបើមដល់ជំងឺលើ​ប្រអប់ជើង។ ទ្រនាប់បាតជើង ដ៏ពិសេសនេះ ដើរតួនាទីជំនួសអោយស្រទាប់ខ្លាញ់ដែលស្តើងស្ថិតនៅ​ក្រោមបាតជើង ដែលធ្វើដូច្នេះ ការពារស្បែកពីសំពាធដ៏ច្រើនរបស់ឆ្អឹង។ ទ្រនាប់បាតជើង នេះ ក៏ជួយទ្រ​កំណោងបាតជើងថ្មមៗ និងឆ្អឹង សន្លាក់នៃប្រអប់ជើងទាំងអស់។  ទ្រនាប់បាតជើង របស់យើងខ្ញុំ ផលិតពី​វត្ថុធាតុដើមដ៏រឹងមុំា ងាយស្រួលពាក់ និងប្រើបានយូរអង្វែង។  វាស្រាល នឹងតំរូវ ស្ទើរតែគ្រប់ស្បែកជើង។ ទ្រនាប់បាតជើង​ ធ្វើមកមានលក្ខណៈពិសេសនេះ​ គឺសំរាប់អ្នក​ជំងឺទឹកនោម​ផ្អែម​ ​“ការពារប្រសើរជាងព្យាបាល”។​

វិធីបន្ថយគ្រោះថ្នាក់ផ្សេងៗ

1. ពិនិត្យមើល​ ប្រអប់ជើង ជាប្រចាំ ដូចជា ខ្នងជើង បាតជើង និងចន្លោះម្រាមជើង។ រកមើលកន្លែង ណា​រលាក ដាច់ របក និងរយ៉ែសនៅលើស្បែក កន្តួលរមាស និងហើម។  ចុចលើក្រចកដើម្បីដឹងថា វាឈឺ ឬ​ក្លាយ ដុះសាច់។ ប៉ះ ប្រអប់ជើង ទំាងពីរ ហើយត្រូវប្រាដកថាវាមានសីតុណ្ហភាពដូចគ្នា ហើយ ធ្វើដូច្នេះវា​មិនសូវត្រជាក់ បន្ទាប់មកប៉ះផ្នែកផ្សេងៗទៀតនៃរាងកាយ។  ធ្វើតេស្តសាកល្បង  ថាតើអ្នក មានអារម្មណ៍​ល្អនៅបាតជើង រឺអត់ ដោយយកម្រាមដៃប៉ះ​ថ្មមៗពី​កែង​ជើង រហូតដល់ម្រាមជើង។​ ប្រសិនបើអនុវត្តដូចខាងលើហើយ មានភាព​មិនប្រក្រតី​សូម​ប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។

2. ពាក់ស្បែកជើងអោយបានត្រឹមត្រូវ ដែលផ្នែកខាងលើនៃស្បែកជើងធ្វើពីវត្ថុធាតុដើមទន់ៗ។​ប្រអប់ម្រាមជើង (កន្លែងដែលម្រាមជើងសន្តូកដាក់ក្នុងស្បែកជើង) គួរតែជ្រៅ និងទូលាយ ដើម្បីកាត់​បន្ថយសំពាធលើម្រាមជើង ហើយកែងជើងមិនត្រូវអោយខ្ពស់ជាង 3/4 អ៊ីញទេ។ ស្រោមជើង និងស្បែក​ជើងអត់ថ្នេរ បង្កបញ្ហាតិចជាងស្រោមជើង និងស្បែកជើងមានថ្នេរ។ ត្រូវតែពាក់ស្បែកជើង និងស្រោម​ជើងជានិច្ច ដោយសារវាការពារប្រអប់ជើងពីការរងរបួស។ ហាមដើរជើងទទេរ!

3. លាងជើងជាប្រចាំ ជាមួយនឹងទឹកក្តៅឧណ្ណៗ (កុំក្តៅពេក)។ ជូតអោយស្ងួត ជាពិសេសចន្លោះម្រាម​ជើង។ កាត់ក្រចកអោយត្រង់ៗ កុំកាត់ចូលទៅជ្រុងជ្រៅៗ(ប្រសិនបើស្បែកជុំវិញក្រចកក្រហម ហើម ​សើម ឬឈឺ អ្នកអាចនឹងឆ្លងមេរោគ សូមប្រញាប់ជួបគ្រូពេទ្យ)។ មុនពេលគេង លាប ប្រអប់ជើង ជា មួយ​នឹងឡេសំនើមស្បែក ដើម្បីការពារស្បែកស្ងួត និងប្រេះ។  ហាមប្រើរបស់មានសារធាតុគីមី ដើម្បី បំបាត់​ស្បែកក្រិន ពីព្រោះ វាតែងតែផ្ទុកជាតិអាស៊ីត ដែលអាចបំផ្លាញវិញ្ញាណនៃស្បែកបាន។ ហើយអ្វី ដែល​សំខាន់គឺ ជួបជាមួយគ្រូពេទ្យប្រចាំខ្លួនអោយបានទៀងទាត់ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ អ្នក។ 

67 Bis Street 240, Songkat Chaktomok
12207, Phnom Penh, Cambodia
T: (855) 099 888 240
E: info@cambodiachiropractic.com

Picture
Member of the International Chiropractors Association



© International Chiropractic Clinic 2012